អន្តរជាតិ

វាយប្រហារគ្នា នៅបារមួយកន្លែង នៅមិចស៊ិចកូ ស្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១០ ខែមិនានេះបានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស១៤នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារ នៅបារមួយកន្លែង នៅភាគកណ្តាល នៃប្រទេសមិចស៊ិចកូ។

ប្រភពដដែលបាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ដោយក្រុមប្រដាប់អាវុធមួយក្រុម នៅក្លឹបរាត្រីមួយ ដែលមានឈ្មោះថា La Playa កាលពីព្រលឹមថ្ងៃសៅរ៍ នៅក្នុងទីក្រុង Salamanca រដ្ឋ Guanajato។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៣នាក់ ត្រូវបានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ហើយមនុស្សពី៤នាក់ និង៧នាក់ ដែលបានទទួលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរ ៗ ហើយម្នាក់ ក្នុងចំណោមពួកគេ បានស្លាប់ដោយសាររបួសធ្ងន់។

យោងតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុក ប៉ូលីសបានរកឃើញ គ្រាប់កាំភ្លើង ប្រហែលជា៧០គ្រាប់ ដែលបានបាញ់ដោយពួក អ្នកវាយប្រហារ ដែលក្រោយមកបានរត់គេចខ្លួន នៅក្នុងឡាន។

រហូតដល់ព្រឹកថ្ងៃសៅរ៍ ទីភ្នាក់ងារសន្ដិសុខរបស់ Guanajuato មិនបានចេញផ្សាយព័ត៌មាន ជាផ្លូវការ អំពីឧបទ្ទវហេតុនោះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top