អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​ មកដល់ប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតី

បាដាដ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១០ ខែមិនានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមកធ្វើដំណើរ មកដល់រដ្ឋធានី បាដាដ របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍មុន ដំណើរទស្សនកិច្ចជាផ្លូវការមួយ ដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ INA បាននិយាយនៅក្នុង សេចក្តីថ្លែងខ្លីមួយថា លោក Rouhani ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់ នៅថ្ងៃចន្ទ ដើម្បីជួបជាមួយ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ាក់។

មន្ត្រីម្នាក់មកពីក្រសួងការបរទេសអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួថាលោក Rouhani គ្រោងនឹងជួបជាមួយ ប្រធានាធិបតីអ៊ីរ៉ាក់ Barham Salih នាយករដ្ឋមន្ត្រីAdel Abdl Mahdi និងប្រធានសភា Mohammed al-Halbousi ព្រមទាំងមេដឹកនាំ នយោបាយ និងសាសនាផ្សេងទៀត៕
ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top