ព័ត៌មានជាតិ

គ្រួសារ អតីតយុទ្ធជន យោធិនពិការ និងពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោ​ភ្នំឆ័ត្រ​ ទទួលបានការយកចិត្តទុកដាក់ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ជាង២០០០នាក់ បានទទួលការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​ យុវជនសម្តេចតេជោ (TYDA) ដែលសកម្មភាពមនុស្សធម៌ ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន ក្រុមប្រឹក្សាភិបាលសមាគម រួមនឹងក្រុមរងារ កម្លាំងស្ម័គ្រចិត្ត មនុស្សធម៌ អាជ្ញាធរ យុវជន យោធិនពិការ និងគ្រួសារ ព្រមទាំងប្រពលរដ្ឋ ជាង២០០០នាក់។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់ ចំពោះយោធិនពិការ យោធិនចូលនិវត្តន៍ និងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភ សម្ភារៈ ថវិកា ការយកទុកដាក់ លើកកំពស់សុខមាលភាព និងគោលរបបផ្សេងៗ ចំពោះពួកគាត់ ដែលបានលះបង់ អ្វីគ្រប់យ៉ាង ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងស្វែងរកសុខសន្តិភាព ជូនជាតិមាតុភូមិ មកដល់សព្វថ្ងៃនេះ។

លោកស្រីបានបន្តថា កងទ័ពសម័យនេះ សំណាងជាងកងទ័ពជំនាន់មុន ព្រោះបានរស់នៅ ក្នុងសុខសន្តិភាព ដែលកងទ័ពជាងមុន បានខិតខំលះបង់ ស្វែងរកសុខសន្តិភាព បន្សល់ទុកដល់សព្វថ្ងៃ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់ ចំពោះយោធិន យោធិនពិការ អតីតយុទ្ធជន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ ការឧបត្ថម្ភ សម្ភារៈ ថវិកា ការសាងសង់ផ្ទះ អណ្តូងទឹក ការយកទុកដាក់លើកកំពស់ សុខមាលភាព និងគោលរបបផ្សេងៗ ជាច្រើនទៀត។

លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនាឆ្នាំ២០១៩ នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលយោធិន យោធិនពិការ អតីតយុទ្ធជន និងគ្រួសារយោធិន ព្រមទាំងប្រជាពលរដ្ឋ ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោ​ភ្នំឆ័ត្រ​ បានចំនួន២២៨៦នាក់ នឹងបញ្ជូនមកព្យាបាលបន្ត ចំនួន៣៥នាក់ ក្រោមការឧបត្ថម្ភ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន៕

Facebook Comments

To Top