ព័ត៌មានជាតិ

ក្រុមហ៊ុន​ អៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី​ ត្រៀមចាយទុន វិនិយោគអគារខុនដូរ​ នៅខេត្ត​ កែប​ ជាង១០លានដុល្លារ ឆាប់ៗនេះ​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ អៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី​ បានសម្រេចបោះទុន វិនិយោគសាងសង់ខុនដូរថ្មី​ ដំបូងគេបង្អស់ នៅខេត្តកែប ដែលជាតំបន់ មានសក្តានុពល ផ្នែកទេសចរណ៍ធម្មជាតិ ជាពិសេស អេកូទេសចរណ៍នោះ ត្រូវបានចាប់បើកការដ្ឋាន សាងសង់ជាផ្លូវការ​ ដោយប្រសិទ្ធិនាមថា អគារខុនដូថ្ម១ដុំ វិនិយោគ ដោយក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី ដែលអញ្ចើញចូលរួម ជាអធិបតីពី លោក ឃុយ ពី តំណាងក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី នឹងលោក ហ៊ុយ អៀង ។

លោក ឃុយ ពី តំណាងក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី បានមានប្រសាសន៌ថា គម្រោងអាគារខុនដូរថ្ម១ដុំនេះ គឺជាគម្រោងលំនៅដ្ឋាន​ ពហុកម្មសិទ្ធិដ៏ប្រណីត លើកដំបូងបង្អស់ ក្នុងទីក្រុងកែប ដែលមានកម្ពស់៧ជាន់ និងមានលំនៅដ្ឋាន ពហុកម្មសិទ្ធិចំនួន៧០+១ ដែលចំនួន៧០នេះ ទុកសម្រាប់លក់ដល់អថិជន និងលំនៅដ្ឋានពិសេសមួយ​ទៀត​ សម្រាប់ធ្វើការដេញថ្លៃ នៅពេលបញ្ចប់គម្រោង សាងសង់នាឆ្នាំ២០២១។

លោក ឃុយ ពី បានបញ្ជាក់បន្ថែមថា ខុនដូរថ្ម១ដុំ គឺជាខុនដូរទី១ ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់នូវបរិក្ខាទាំងអស់ ជូនម្ចាស់កម្មសិទ្ធិ ហើយមានចំណត រថយន្តចំនួន៨០គ្រឿង ចំណតម៉ូតូចំនួន១២០គ្រឿង និងកន្លែងបច្ចេកទេសផ្សេងៗ ដែលមានតួរនាទីយ៉ាងសំខាន់​ ក្នុងការប្រតិបត្តិការអគានេះ។

លោក ហ៊ុយ អៀង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាមគ្គុទេសដ៏ឆ្នើម បានកំណត់នូវគោលនយោបាយ ជាអាទិភាព និងការអភិវឌ្ឍន៌ ប្រទេសជាតិរួមមាន៖ទឹកភ្លើង ផ្លូវ និងមនុស្ស។នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅផ្លូវត្រូវ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគលកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។ ដោយឡែកវិស័យអចលនទ្រព្យ ជាពិសេសអគារស្នាក់នៅ បែបទំនើបទាន់សម័យ ជាវិស័យអាទិភាពមួយ ដើម្បីបម្រើអោយតម្រូវការ នៃការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងការអភិវឌ្ឍន៌ប្រទេស ឆ្ពោះទៅរកភាពរ៉ុងរឿង។

លោក បានសង្កត់ធ្ងន់ថា​ ក្រុងកែប​ គឺជាទីមនោរម្យសម្រាប់ការរស់នៅ ទេសចរណ៍ដែលមានចំនុចសំខាន់ៗ ចំនួន២ គឺទី១ដែលមានកត្តាធម្មជាតិ ស្រស់បំព្រង មានទឹក មានភ្នំ ឧទ្យានជាតិ និងទី២កត្តាសេដ្ឋកិច្ច គឺពឹងផ្អែកលើវិស័យកសិកម្ម នេសាទ ទេសចរណ៍ និងផលិតកម្មអំបិល ដែលក្នុងអនាគតដ៏ខ្លីខាងមុខ ទីក្រុងកែប នឹងប្រែក្លាយជាទីក្រុង ដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ពេញពិភពលោក។ ដែលនេះជាមូលហេតុ ដែលគម្រោងថ្ម១ដុំ ជ្រើសយកទីក្រុងកែបមុនគេ ក្នុងការបង្កើតគម្រោង ដ៏មានសក្តានុពលមួយនេះ។

លោក ឈុន ទី អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអៀហ៊ុយងី ឡៅគឹមលី ខូអិលធីឌី បានថ្លែងថាគម្រោង អាគារខុនដូរថ្ម១ដុំ គឹជាសំណង់ អាគារខុនដូរដំបូងគេបង្អស់ ក្នុងខេត្តកែប ដែលមានទុនវិនិយោគ ជាង១០លានដុល្លារអាមេរិក ក្រោមទុនវិនិយោគ របស់វិនិយោគិនក្នុងស្រុក គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២១ ដែលរួមមាន Sky Bar អាងហែលទឹក សាលប្រជុំ ក្លឹបហាត់ប្រាណ និងហាងកាហ្វេ លំដាប់អន្តរជាតិផងដែរ៕

Facebook Comments

To Top