ព័ត៌មានជាតិ

កម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីផល “ពេទ្យយើង”​របស់ស្ត្រីខ្មែរ កំពុងត្រូវបានទទួលស្គាល់ នៅថ្នាក់ជាតិ និងតំបន់

‌កម្មវិធីប្រព័ន្ធគ្រប់គ្រង់មន្ទីរពេទ្យឌីជិថលថ្មី និងទំនើប ឈ្មោះ “ពេទ្យយើង” ដែលផ្តូចផ្តើមគំនិត និងផលិតដោយសហគ្រិនស្រ្តីកម្ពុជា កំពុងតែត្រូវបានទទួលស្គាល់ ដោយសហគមន៍អ្នកព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅកម្ពុជា និងក្នុងតំបន់នៅខែមីនា ២០១៩ តាមរយៈការជ្រើសរើសជាបេក្ខភាពជ័យលាភី​ និងការបោះពុម្ភផ្សាយ។

កម្មវិធីគ្រប់គ្រង់ “ពេទ្យយើង” និងពេទ្យកោសល្យក្នុងការដឹកនាំក្រុមហ៊ុនត្រូវបានចំណាត់ថ្នាក់ជាស្ត្រីដឹកនាំគំរូទាំង២១រូបនៅកម្ពុជា ដោយក្រុមហ៊ុនគាំទ្រ សហគ្រិនភាពរបស់ស្ត្រី​ និងគំនិតច្នៃប្រឌិតឈ្មោះ វីម៉ិនតូម (Womentum) មានប្រទេសសិង្ហបុរី និងមូលនិធិអាល្លឺម៉ង Konrad Adenauer Stiftung នៅថ្ងៃទី៩ មីនា កាលម្សិលម៉ិញ។ នៅថ្ងៃត្រូវទី០៧ ខែមីនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបានជ្រើសរើសប្រព័ន្ធកម្មវិធីគ្រប់គ្រង់ “ពេទ្យយើង” និងស្ថានិក ជាបេក្ខភាពប្រកួតប្រជែង ដើម្បីទទួលពានរង្វាន់កិត្តិយសជា ” ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង ប្រៃសនីយ៍ និងទូរគមនាគមន៍ លើប្រភេទពានរង្វាន់ សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ដែលកម្មវិធីគ្រប់គ្រង់ “ពេទ្យយើង”​ បានកំពុងតែចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា នៅប្រទេស ពិសេសក្នុងវិស័យសុខភាពសាធារណៈ។ ជ័យលាភីពានរង្វាន់កិត្តិយសស្រ្តីឆ្នើមសម្រាប់ឆ្នាំ២០១៩ នឹងត្រូវប្រកាសនៅថ្ងៃទី ១៥ មីនា ២០១៩។

“ពេទ្យយើង” ជាកម្មវិធីឯកទេស​គ្រប់គ្រងកំណត់ត្រាព្យាបាលអ្នកជំងឺ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរដ្ឋបាលមន្ទីរពេទ្យរដ្ឋ ឯកជន និងគ្លីនិកស្វ័យប្រវត្តិ ដែលផ្តូចផ្តើម និងផលិតដោយសហគ្រិនស្ត្រីខ្មែរ និងវិស្វករព័ត៌មាន។ “ពេទ្យយើង” ជាកម្មវិធីឯកទេសគ្រប់គ្រងមន្ទីរពេទ្យឈានមុខគេនៅកម្ពុជា របស់ក្រុមហ៊ុនហ្វឺសវីម៉ិនថេកអេស៊ា បង្កើតឡើងក្នុងទិសដៅជួយដល់ការគ្រប់គ្រង់របស់អ្នកគ្រប់គ្រង និងថ្នាកដឹកនាំមន្ទីរពេទ្យរដ្ឋ និងឯកជនជំនាន់ថ្មី លើកកំពស់ការផ្តល់សេវាសុខភាពរបស់មន្ទីរពេទ្យរដ្ឋ និងឯកជនឲ្យកាន់តែមានគុណភាព មានប្រសិទ្ធភាព និងទទួលបានទំនុកចិត្តខ្ពស់ពីពលរដ្ឋកម្ពុជា
និងអតិថិជន មកទទួលសេវាសុខភាពទាំងអស់របស់មន្ទីរពេទ្យ និងគ្លីនិក។

លោកស្រី ប៉ុង លីមសាន ស្ថាបនិក “ពេទ្យយើង” បានបង្ហាញពីទិសដៅក្នុងការកម្មវិធីគ្រប់គ្រងពេទ្យ ថា ” ក្រោយពីយើងមើលឃើញថា នៅកង្វះចន្លោះក្នុងវិស័យសេវាសុខភាពសាធារណៈ ​និងសេវាព្យាបាលរបស់វិស័យឯកជន និងរដ្ឋជូនពលរដ្ឋកម្ពុជា ដោយពុំទាន់មានប្រព័ន្ធគ្រប់គ្រង កំណត់ត្រាព្យាបាល និងព័ត៌មានអ្នកជំងឺជាក់លាក់ ហើយពលរដ្ឋបាត់បងទំនុកចិត្ត ក្នុងនាមខ្ញុំជាអ្នកមានបទពិសោធន៍
ក្នុងការផ្តល់ប្រឹក្សាយោបល់​ ផ្នែកបច្ចេកទេសព័ត៌មានដំណោះស្រាយដល់វិស័យសេវាសុខភាពសាធារណៈ របស់ក្រសួង និងជាអ្នកយកចិត្តទុកដាក់ លើវិស័យសេវាសុខភាពសាធារណៈ និងសុខភាពពលរដ្ឋកម្ពុជា ខ្ញុំបានផ្តើមពិភាក្សាគ្នារឿងនេះ ហើយក៏សម្រេចិត្តផលិតកម្មវគ្រប់គ្រង មន្ទីរពេទ្យឈ្មោះ “ពេទ្យយើង” ឡើង។ ការបង្កើតរបស់ក្រុមហ៊ុនយើង គឺសំដៅចូលរួមចំណែកដោះស្រាយ និងអភិវឌ្ឍវិស័យសេវាសុខភាព សារធារណៈទាំងរដ្ឋ និងឯកជននៅកម្ពុជា និងទាំងជួយកសាងទំនុកចិត្តដល់ពលរដ្ឋ និងអ្នកមកទទួលសេវាថែទាំ និងព្យាបាលពីមន្ទីរដ្ឋ និងឯកជននៅកម្ពុជា”។

លោកស្រីបន្តថា កម្មវិធីគ្រប់គ្រង “ពេទ្យយើង” បច្ចុប្បន្នមានមន្ទីរពេទ្យដៃគូ ប្រមាណជាង៧០ មន្ទីរពេទ្យ និងគ្លីនិកឯកជនកំពុងតែប្រើ។ ពួកគាត់ជ្រើសរើសយក “ពេទ្យយើង” ព្រោះ “ពេទ្យយើង” ជាកម្មវិធីគ្រប់គ្រងកំណតត្រាព្យាបាលអ្នកជំងឺ ព័ត៌មានអ្នកជំងឺ និងប្រព័ន្ធរដ្ឋបាលមន្ទីរពេទ្យ គ្លីនិកនៅលើប្រព័ន្ធតែមួយ មិនចាំបាច់ត្រូវការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ឬក្រដាសជួយ ដែលនាំឲ្យប៉ះពាល់បរិស្ថាន។
ពេទ្យយើងបានចូលរួមចំណែកកាត់បន្ថយចំណាយរដ្ឋបាលទូទៅរបស់មន្ទីរពេទ្យ គ្លីនិកពី​៦% ទៅ៩% ក្នុងរយៈពេលអនុវត្តពេញលេញរយៈពេល១៨ខែ និងបង្កើតប្រសិទ្ធភាពព្យាបាល ទាញបានទំនុកចិត្តខ្ពស់ពីអ្នកទទួលសេវា និងបង្កើតចំនូល។

លោកស្រី ប៉ុង​លីមសាន បង្ហាញពីផែនការយុទ្ធសាស្ត្រថា៖ ពេទ្យយើង គឺយើងមានផែនការយុទ្ធសាស្ត្រ ធ្វើឲ្យក្លាយជាកម្មវិធីគ្រប់គ្រង មន្ទីរពេទ្យឌីជីផលឈានមុខ ហើយភ្ជាប់ជាមួយកម្មវិធីAPP សេវាព្យាបាលអនឡាញ
កម្មវិធីបណ្តុះបណ្តាលសុខភាពជំនាញអនឡាញដល់វេជ្ជបណ្ឌិត និងគ្រូពេទ្យផ្សេង និងកម្មវិធីទូទាត់សេវាព្យាបាលនៅកម្ពុជា និងក្នុងតំបន់ ៕

សូមចូលមើលតំណភ្ជាប់សម្រាប់ព័ត៌មានលម្អិត៖
១) https://blog.woomentum.com/…/Woomentum-KAS-Cambodia-Women-L…
២) <iframe src=”https://www.facebook.com/plugins/video.php…” width=”560″ height=”315″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allowFullScreen=”true”></iframe>
#ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ #ពេទ្យយើង #HospitalOperatingManagementSys#PethYoeung #FWTA

សម្រាប់ព័ត៌មានបន្ថែម៖
លោក ប៊ិន សុជាតិ ទីប្រឹក្សាគ្រប់គ្រងធុរកិច្ច
+ ៨៥៥ ​១២ ​៩៩៥ ​២២៦​ឬ socheat.b@firstwomentechasia.com

ដោយ៖ សុធីតា

Facebook Comments

To Top