អន្តរជាតិ

អ្នកជំនាញយូអិន៖ កូរ៉េខាងជើង នៅបន្តធ្វើការគាបសង្កត់ និងជំរុំពន្ធនាគារនយោបាយ

បរទេស៖ មន្ត្រីស៊ើបអង្កេត សិទ្ធិមនុស្សអង្គការ សហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រថា បើទោះជាមានកិច្ចចរចា ការទូតយ៉ាងសកម្ម ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែក៏ដោយ ប្រទេសកូរ៉េខាងជើង នៅតែបន្តធ្វើការរឹតត្បិត សេរីភាពមូលដ្ឋាន ដោយនៅបន្តរក្សាជំរុំ ពន្ធនាគារនយោបាយ និងការឃ្លាំមើល យ៉ាងតឹងរឹង ចំពោះពលរដ្ឋខ្លួនឯង។

នៅក្នុងសេចក្តីរាយការណ៍ដ៏ថ្មីបំផុត លោក Tomas Ojea Quintana ជាអ្នករាយការណ៍សិទ្ធិមនុស្សពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកូរ៉េខាងជើង បាននិយាយថា “ជាមួយការវិវត្តវិជ្ជមាន នៅក្នុងឆ្នាំ២០១៨ វាទាំងអស់ គឺកាន់តែគួរឲ្យសោកស្តាយខ្លាំងឡើង ដែលស្ថានភាពសិទ្ធិមនុស្ស ជាមូលដ្ឋាន នៅសាធារណរដ្ឋ ប្រជាមានិតកូរ៉េ នៅតែមិនមានការប្រែប្រួល”។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានផ្អាកធ្វើតេស្តនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ និងបានធ្វើជំនួបកំពូល ជាច្រើនដង ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងឆ្នាំកន្លងទៅ ក្រោយនៅឯកោតែឯង អស់រយៈពេលជាច្រើនទសវត្ស៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top