អន្តរជាតិ

សហរដ្ឋអាមេរិក ចោទប្រកាន់រដ្ឋមន្ត្រី ឧស្សាហកម្មវេណេហ្ស៊ូអេឡា ពីបទបំពានទណ្ឌកម្ម

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសការចោទប្រកាន់ ព្រហ្មទណ្ឌកម្ម ចំពោះមន្ត្រីជាន់ខ្ពស់ វេណេហ្ស៊ូអេឡាមួយរូប នៅក្នុងរដ្ឋាភិបាល របស់ប្រធានាធិបតី នៃប្រទេសវេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ពីបទប្រព្រឹត្ត បំពានទណ្ឌកម្ម ដែលដាក់កាលពីពីរឆ្នាំមុន។

លោក Tareck Zaidan El Aissami Maddah ជារដ្ឋមន្ត្រីឧស្សាហកម្ម នៃប្រទេសវេណេហ្ស៊ូអេឡា ត្រូវបានជាប់ចោទពីបទ បំពានទណ្ឌកម្មដាក់ នៅខែកុម្ភៈ ឆ្នាំ២០១៧ តាមរយៈការជួល ក្រុមហ៊ុនអាមេរិក ឲ្យផ្តល់សេវាកម្មយន្តហោះឯកជន ដែលរួមបញ្ចូលទាំងការធ្វើដំណើរ វិលត្រឡប់ពីប្រទេសរុស្ស៊ី ទៅប្រទេសវេណេហ្ស៊ូអេឡា នៅថ្ងៃទី២៣ ខែកុម្ភៈ។

យោងតាមប្រភពព័ត៌មានមួយ ពីកាសែត រ៉យទ័រ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីសហដ្ឋអាមេរិក លោក Geoffrey Berman បាននិយាយដូច្នេះថា “ការពង្រឹងអនុវត្ត ទណ្ឌកម្មទាំងនេះ គឺមានសារៈសំខាន់ ចំពោះផលប្រយោជន៍ សន្តិសុខជាតិសហរដ្ឋអាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top