ព័ត៌មានជាតិ

ជាវ ជិន បានលុយដណ្តឹងប្រពន្ធហើយ បន្ទាប់ពីឈ្នះរង្វាន់ធំ ១ម៉ឺនដុល្លារ ពីក្រវ៉ិលកំប៉ុង ស្រាបៀរកម្ពុជា

ប្អូនប្រុស ជាវ ជិន ពីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ក្នុងសម្លៀកបំពាក់សាមញ្ញ ពោរពេញដោយទឹកមុខញញឹម សប្បាយរីករាយ ក្រោយពីឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារ ពីក្រវ៉ិលកំប៉ុង​ ស្រាបៀរកម្ពុជា បានបង្ហើបរឿងពិត គួរអោយច្រណែន និង រំភើបជំនួសថា “ខ្ញុំកំពុងតែពិបាក ចិត្តរឿងខ្វះលុយថ្លៃទឹកដោះ ចូលស្តីដណ្តឹងកូនក្រមុំគេផង មិនដឹងធ្វើយ៉ាងម៉េច ទិញស្រាបៀរកម្ពុជា 6កំប៉ុង ពីផ្ទះបងថ្លៃ នៅជិតគ្នាហ្នឹង អង្គុយផឹកបណ្តើរ ជជែកគ្នាបណ្តើរ ចៃដន្យអី គាស់កំប៉ុងស្រាបៀរកម្ពុជាមក ឃើញរង្វាន់ 10,000 ដុល្លារ។

ប្អូនប្រុសបន្តទៀតថា “ក្នុងចិត្តខ្ញុំសប្បាយអរខ្លាំងហ្មង លោតអោបគ្នា ភ័យផង អរផង ស្រែកសប្បាយ មុខឡើងពណ៌ស្វាយ ព្រោះមិនដែលឈ្នះរង្វាន់ អីពីមុនមកទេ ហើយនេះរង្វាន់ 10,000 ដុល្លារ ទៀត ខ្ញុំសប្បាយចិត្តមែនទែន។”

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារ ស្រាបៀរកម្ពុជា បានប្រាប់អោយដឹងផងដែរថា “ប្អូនប្រុស ជាវ ជិន ជាអ្នកឈ្នះរង្វាន់លុយ 10,000 ដុល្លារ ទី 12 ហើយក្នុងឆ្នាំ 2019នេះ ដែលបានទាក់ទង និង កាន់ក្រវ៉ិលកំប៉ុងរង្វាន់ធំនេះ មកបើកប្រាក់ពីក្រុមហ៊ុនផ្ទាល់ បន្ទាប់ពី ប្អូនប្រុស លំ ឡី នៅខេត្តសៀមរាប។”

លោកស្រីក៏ក្រើនរំលឹកអតិថិជន ស្រាបៀរកម្ពជាទាំងអស់ អោយទំនាក់ទំនង មកកាន់ទូរស័ព្ទលេខ 067 902 902 បើលោកអ្នក ជាអ្នកឈ្នះរង្វាន់បន្ទាប់៕

Facebook Comments

To Top