ព័ត៌មានជាតិ

ចាប់រថយន្តដឹកលើ សទម្ងន់ ២៤០គ្រឿង និងពិន័យជាង ៥រយលានរៀល នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩

ភ្នំពេញ:ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ ចំនួន ២៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៦៥៩,៣៥០,០០០ រៀល ។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែកុម្ភៈបានឲ្យដឹងថា យើងសង្កេតឃើញថា ការចាប់បានទាំងនេះ មានការកើនឡើងចំនួន ២៥ គ្រឿង គឺពី ២១៥ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៩ មក ២៤០ គ្រឿង ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៥៧តោន ៕
ដោយ នឿយ សម្ផស្ស

Facebook Comments

To Top