អន្តរជាតិ

គណៈរដ្ឋមន្រ្តី​ ​វ៉េណេស៊ុយអេឡា៖ ដាច់ភ្លើងស្ទើរទូទាំងប្រទេស ប្រហែលជាទង្វើអាមេរិក

បរទេស៖ មុននេះរដ្ឋមន្រ្តី ក្រសួងទូរគមនាគមន៍ និងព័ត៌មាន របស់ប្រទេសវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានអះអាងថា ការផ្គត់ផ្គង់ថាមពលអគ្គិសនី របស់ប្រទេសនេះ នឹងត្រូវបានស្ដារឡើងវិញ នៅទូទាំងប្រទេស នាប៉ុន្មានម៉ោងខាងមុខនេះ ដោយបន្ថែមថា ការផ្គត់ផ្គង់ត្រូវបានស្ដារឡើងវិញ នៅផ្នែកខាងកើត នៃប្រទេសអាមេរិកឡាទីន បន្ទាប់ពីដាច់ស្ទើរទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍មក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Jorge Rodriguez នៅថ្ងៃសៅរ៍ថា ការដាច់ចរន្តអគ្គីសនី ស្ទើរតែទាំងអស់ បណ្តាលមកពីការ វាយប្រហារតាមអ៊ីនធើណែត ប្រឆាំងនឹងរោងចក្រ ថាមពលវារីអគ្គិសនី ហ្គូរី ដែលផ្តល់ថាមពលជាង ៧០ភាគរយ នៃថាមពលអគ្គិសនី របស់ប្រទេស។ លោក Rodrigues បានអះអាងថា ការដាច់ភ្លើងនេះ អាចត្រូវបានធ្វើឡើង ដោយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មាន របស់ប្រទេសវ៉េណេស៊ុយអេឡារូបនេះ បានប្រាប់បណ្តាញទូរទស្សន៍រដ្ឋថា «ពួកគេ [សហរដ្ឋអាមេរិក] បានអនុវត្ត ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត ដោយគ្រប់គ្រងដោយស្វ័យប្រវត្តិ របស់រោងចក្រអគ្គិសនី ហ្គូរី ។ អ្វីគ្រប់យ៉ាងបានបង្ហាញថា វាគឺជាការវាយប្រហារ គ្រប់ទ្រង់ទ្រាយ និងអំពើហិង្សា ប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top