អន្តរជាតិ

កូរ៉េខាងជើង និយាយអំពីការ បរាជ័យ នៃជំនួបកំពូល នៅក្នុងកាសែតបក្ស

បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការផ្លាស់ប្តូរនិយាយអំពីកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងហាណូយ បន្ទាប់ពីពិពណ៌នាដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជាដំណើរទស្សនកិច្ចដ៏មានអំណោយផលល្អ។

យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា អត្ថបទសារព័ត៌មាន ដែលបោះពុម្ពផ្សាយចំនួន៦ទំព័រ នៅលើកាសែតបក្សពលករកូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយថា ពិភពលោកកំពុងតែឲ្យសហរដ្ឋអាមេរិកធ្វើការទទួលខុសត្រូវ ចំពោះការបញ្ចប់ជំនួបកំពូលទ្វេភាគី ដោយគ្មានកិច្ចព្រមព្រៀងគ្នា។

កាសែតកូរ៉េខាងជើង Rodong Sinmun បានចេញផ្សាយនៅថ្ងៃសុក្រថា “មនុស្សទាំងឡាយ នៅខាងក្នុងនិងនៅខាងក្រៅប្រទេសកូរ៉េខាងជើង ដែលមិនអាចសង្ឃឹមគ្រប់គ្រាន់ថា នឹងមានលទ្ធផលល្អ នៅជំនួបកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើងទីពីរ នៅទីក្រុងហាណូយ បានឯកច្ឆ័ន្ទគ្នាឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះការបញ្ចប់ជំនួបកំពូល ដោយគ្មានកិច្ចព្រមព្រៀង ទន្ទឹមគ្នានឹងការមិនអាចលាក់បាំង នូវវិប្បដិសារីរបស់ពួកគេ”៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top