ព័ត៌មានជាតិ

កម្មការិនីសំណង់ម្នាក់ ត្រូវបានឃាតករ រំលោភសម្លាប់ រួចគេចខ្លួនបាត់

ភ្នំពេញ ៖ កម្មការិនីសំណង់ម្នាក់​ ត្រូវបានប្រជាអ្នកនេសាទ ប្រទះឃើញស្លាប់ នៅក្នុងប្រឡាយព្រំដី ពលរដ្ឋឃើញហេតុការ សន្និដ្ឋានថា ជាករណីរំលោភសម្លាប់ ។ ហេតុការនេះកើតឡើង កាលពីរសៀលថ្ងៃទី ៨ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ន ស ល ភេទស្រីអាយុ១៩ឆ្នាំ មានមុខរបរ កម្មករសំណង់ស្នាក់ នៅភូមិគីឡូលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នគរបាលបន្តថា មុនពេលភ្ញាក់ផ្អើល មានប្រជាពលរដ្ឋម្នាក់ឈ្មោះ វៃ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុ ជិះម៉ូតូទៅរាយមង នៅចំណុចបឹងក្របីស្លាប់ ពេលទៅដល់មិនឃើញទូក ក៏ជិះម៉ូតូត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ស្រាប់តែឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវ ក៏ឈប់ចុះមើល ក្រែងអ្នកណាជ្រុះ លុះពេលដើរទៅមើល ស្រាប់តែឃើញសាកសព មនុស្សស្រីម្នាក់ ស្លាប់ក្នុងប្រឡាយព្រំដី ក្នុងព្រៃរួចបានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍បង្កឲ្យភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នាំគ្នាឈូឆរទៅមើល ។ ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យមើល ពិតជាសាកសពមនុស្សស្រីម្នាក់ ត្រូវបានគេរំលោភរួចសម្លាប់ ព្រោះសាកសព ត្រូវបានស្រាតខោ ត្រឹមក្បាលជង្គង និងខ្ទេចមុខ៕

Facebook Comments

To Top