ជីវប្រវត្តិឥស្សរជន

ពីឆ្នាំ១៩៧៩-២០១៩ រដ្ឋមន្ត្រីការបរទេសខ្មែរមាន ៦រូប ខណៈសម្ដេចតេជោ ធ្លាប់ជារដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេលើពិភពលោក

ភ្នំពេញ៖ ក្រោយពីរំដោះប្រទេសកម្ពុជា ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងការបរទេសមានចំនួន ៦រូប ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានក្លាយជារដ្ឋមន្ត្រី ការបរទេសក្នុងវ័យ ២៧ឆ្នាំ ដែលជារដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅលើពិភពលោក ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញបិទស្និបាត បូកសរុបលទ្ធផលការការងារ របស់ក្រសួងការបរទេសថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រោយពីរំដោះកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើង។

សម្តេចបន្តថា “ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេស ក្នុងវ័យមិនទាន់គ្រប់អាយុ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅលើពិភពលោក” ។

សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសទាំង៦រូបនោះរួមមាន ៖ សម្ដេចតេជោ ហ៊ុន សែន , លោក គង់ គាំ , ព្រះអង្គម្ចាស់ នរោត្ដម សិរីវឌ្ឍ , លោក អឹង ហួត , លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៕

ដោយ៖ ខា ដា

Facebook Comments

To Top