តារា

ផលិតកម្មសាន់ដេ សុំទោសក្រុមគ្រួសារកវីគង្គ ប៊ុនឈឿន ក្រោយកាឡៃបទចម្រៀង មិនសមហេតុផល

ភ្នំពេញ៖ ក្រោយពីបានយកបទចម្រៀង តែងនិពន្ធដោយកវីគង្គ ប៊ុនឈឿន ដែលជាបទមរតកដើម យកមកកែប៉ារូឲ្យនាយចឹមច្រៀង បែបជាបទសម័យវិញ ដោយមិនបានសុំសិទ្ធិពី ក្រុមគ្រួសាររបស់លោកគង្គ ប៊ុនឈឿននោះ ខណៈនេះលោក ហេង ម៉េងហ៊ួ អ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ បានដឹងកំហុស ហើយចេញមុខមក សុំទោសជាសាធារណៈ។

ការសុំទោសនេះ ធ្វើឡើងតាមរយៈវិដេអូឃ្លីបជាង ១នាទី។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក ហ៊ាង ម៉េងហ៊ួរ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ថ្ងៃនេះ ខ្ញុំបាទសូមចេញវីដេអូ សុំទោសជាសាធារណៈ ។ ជាដំបូង ខ្ញុំបាទសូមអភ័យទោស ចំពោះលោកគ្រូ គង្គ ប៊ុនឈឿន រួមទាំងក្រុមគ្រួសារ ព្រមទាំងមហាជនទាំងអស់ដែលខ្ញុំបាទ បានយកបទមរតកដើម មានចំណងជើងថា នឹកភ្នំភូមិធំ ឬថ្ងៃដែលអូនចុកឈាម មកកែប៉ារូ ដោយសារតែខ្ញុំបាទ នៅក្មេងវ័យ មិនបានគិតឲ្យបានវែងឆ្ងាយ” ។

លោកបញ្ជាក់ថា ក្រុមហ៊ុនសាន់ដេ បានសម្រេចចិត្តលុបបទចម្រៀង ដែលបានកាឡៃប៉ារ៉ូ នោះចោលហើយ។

សូមបញ្ជាក់ថា បទចម្រៀងនាយចឹម ដែលមានចំណងជើងថា “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ដែលបទភ្លេងលំនាំបទភ្លេង “នឹកភូមិភ្នំធំ” របស់រាជនីសម្លេងមាសអ្នកស្រី រស់ សេរីសុទ្ធា ដោយមិនបានយោងតាម បទភ្លេងពីជំនាន់ដើម ត្រូវបានពលរដ្ឋខ្មែររិះគន់ យ៉ាងខ្លាំងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបានបង្ហោះក្នុង បណ្តាញសង្គមយូធូប ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top