សុខភាព

បន្លែដែលជំនួយដល់ក្រពះ

នៅពេលដែលអ្នកមាន​ ក្រពះមិនល្អ អ្នកគួរតែរកបន្លែមួយចំនួន មកចម្អិនញ៉ាំ ទើបវាអាចជួយរក្សាក្រពះ អ្នកឲ្យមានសុខភាពល្អ។ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ ប្រាប់អ្នកពីបន្លែមួយចំនួន ដែលអ្នកអាចជ្រើសរើស យកមកបរិភោគបាន។

ការ៉ុត
នៅពេលដែលអ្នកញ៉ាំការ៉ុត វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ជួយបង្កើនប្រព័ន្ធការពាររាងកាយ អ្នកឲ្យកាន់តែរឹងមាំ ចំណែកអ្នកដែលមាន ជំងឺរលាកក្រពះ ឬហើមក្រពះ អ្នកអាចញ៉ាំទឹកការ៉ុត ដោយយកការ៉ុតទៅកិន ដោយអ្នកអាចញ៉ាំ នៅព្រឹកមួយកែវ និងល្ងាចមួយកែវបាន ប៉ុន្តែមុននឹងអ្នកញ៉ាំ អ្នកអាចពិគ្រោះ ជាមួយគ្រូពេទ្យសិន។

ផ្លែល្ពៅ
នៅក្រោយពេល ដែលអ្នកញ៉ាំផ្លែល្ពៅនេះហើយ វានឹងជួយបង្កើន សម្រស់អ្នក ជួយស្រូបយកជាតិពុល និងបញ្ចេញវាចេញមកក្រៅ ម្យ៉ាងទៀតវាក៏អាចជួយការពារ ក្រពះអ្នក ឲ្យមានសុខភាពល្អ ដូចគ្នា៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top