សុខភាព

ត្របកភ្នែក​ ប្រែជាធ្ងន់ ក្រោយពេលបរិភោគ អាហារថ្ងៃត្រង់រួច?

អ្នកជំនះ ដោយមិនព្រម ធ្មេចមួយស្រឡេត តែមែនទេ? ជាការមិនធម្មតា សម្រាប់យើងទេ ព្រោះតាមកម្មវិធីចិត្តសាស្ត្រ គឺគេឲ្យយើង សម្រាកធ្វើការងារ នៅចន្លោះពីម៉ោង ១៣ ទៅ ១៥ រសៀល ដែលជាពេល ដែលខួរក្បាល ត្រូវឈប់សំរាក។

ដូច្នេះយើងគួរយកតម្រាប់តាម ជនជាតិអេស្ប៉ាញ ឬជនជាតិក្រិច ដោយដេក សម្រាកពេលថ្ងៃ និងបានសម្រាក យ៉ាងពិតប្រាកដ។

ជាពិសេស ដំណេកពេលថ្ងៃ អាចជួយកំណត់ ព្រំដែនសម្ពាធ សសៃឈាមក្រហម និងជួយឲ្យដំណើរ នៃជីវសាស្ត្រ ប្រព្រឹត្តិទៅយ៉ាងទៀងទាត់ ពីព្រោះថា ការសម្រាក ពេលថ្ងៃចំនួន៣០នាទី ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហា ជំងឺបេះដូង ទាក់ទងនឹងសសៃឈាម បានដល់ទៅ៣០ភាគរយ។

តាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអាមេរិក និងជនជាតិអឺរ៉ុប ដំណេកពេលថ្ងៃ ធ្វើឲ្យយើងកើនកម្លាំងពី ៤ទៅ ៥ដង ដោយធ្វើឲ្យសាច់ដុំ និងខួរក្បាល បាត់អស់កម្លាំង ក្រោយពីពេលដែលយើង បានធ្វើការអស់រយៈពេល ជាច្រើនម៉ោង៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top