សុខភាព

ការប្រើខ្លាញ់ជ្រូក អាចមានជំងឺ​ ស្ទះសរសៃឈាម

ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះខ្លះ ត្រូវងាកមកបរិភោគ ខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញ ផ្នែកសុខភាព នៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន។

មិនថាជាប្រេងឆា ប្រភេទណាក៏ដោយ បើបរិភោគច្រើនពេក អាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះ ក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូក ដែលមានឪកាស ក្នុងការប្រមូលផ្តុំ នៅក្នុងសរសៃឈាម បានច្រើន ជាងប្រេងរុក្ខជាតិ។

បើសិនជាចាំបាច់ ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារ ប្រភេទសម្ល ឬបន្លែជាដើម ដែលអាចជួយរក្សាសុខភាព របស់អ្នកឲ្យរឹងមាំបាន៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top