អន្តរជាតិ

Samsung សម្លឹងមើលបច្ចេកវិទ្យាខ្ពស់ ដើម្បីទទួលនូវភាព រឹងមាំបាត់បង់ លើទីផ្សារ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics គ្រោងនឹងដាក់បង្ហាញនូវបច្ចេកវិទ្យា អ៊ីនធើណឹត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងឧបករណ៍ទំនាក់ទំនងឥតខ្សែជំនាន់ទី៥ ទៅកាន់ប្រទេសចិន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ចង់បានការលក់បាត់បង់ ទីផ្សារនៅលើទីផ្សារទូរស័ព្ទ ស្មាតហ្វូនធំបំផុតនៅលើពិភពលោក នៃការប្រកួតប្រជែង ពីគូប្រជែងក្នុងតំបន់យោង តាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Kwon Gyehyun ប្រធានក្រុមហ៊ុនអេឡិចត្រូនិក Samsung នៃការបង្ហាញស្មាតហ្វូនទំនើប Galaxy S10 និង S10 របស់ខ្លួននៅប្រទេសចិនបាននិយាយថា យើងបានត្រឡប់ទៅសមរភូមិវិញដោយមានបច្ចេកវិទ្យា និងផលិតផលច្នៃប្រឌិតថ្មីៗ។ យើងសង្ឃឹមថានឹងនាំយកឧបករណ៍ 5G ទៅកាន់ទីផ្សារប្រទេសចិនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាមលោក Kwon ក្រុមហ៊ុន Samsung បានផ្តល់ឧបករណ៍ភ្ជាប់ 5G រួចទៅហើយដល់បណ្តាប្រទេសដែលបានបញ្ចប់ការបង្កើតបណ្តាញ 5G និងហេដ្ឋារចនាសម្ព័ន្ធ។ លោកក៏បានបង្ហាញ នូវស្មាតហ្វូនដែលអាចបត់បែនបានដំបូងគេដែលត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Unpacked ប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅចុងខែកុម្ភៈ។

លោក Kwon បានបន្ថែមថា ស្មាតហ្វូនដែលដាក់ បញ្ចូលអាចរកបាននៅលើទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ ដោយមិនបង្ហាញពីកាលបរិច្ឆេទ និងតម្លៃនៃការដឹកជញ្ជូន៕ ដោយ៖លី ភីលីព

Facebook Comments

To Top