អន្តរជាតិ

សមាជិកសភា បក្សប្រឆាំង វ៉េណេស៊ុយអេឡា អះអាង រដ្ឋាភិបាលលក់មាស ៦តោន ទៅឲ្យក្រិក

បរទេស៖ សហរដ្ឋអាមេរិក បានបង្កើន សម្ពាធលើប្រធានាធិបតី ដែលកំពុងកាន់តំណែងរបស់ប្រទេស វ៉េណេស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំលោកឱ្យ ប្រគល់អំណាចទៅឱ្យលោក Juan Guaido។ បើតាមរបាយការណ៍បានបង្ហាញថា លោកម៉ាឌូរ៉ូកំពុងប្រឹងប្រែង បង្កើនសាច់ប្រាក់ ដែលត្រូវការជាចាំបាច់ដោយដកមាសចេញ ពីធនាគារកណ្តាល លក់ទៅឲ្យប្រទេសក្រិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា តំណាងរាស្ដ្របក្សប្រឆាំង ម្នាក់របស់វ៉េណេស៊ុយអេឡា បានអះអាងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានធ្វើទស្សនកិច្ច នៅប្រទេសក្រិក ដើម្បីបញ្ជូនមាសចេញពីសាធារណរដ្ឋបូលីវី ដែលហែកហួរដោយវិបត្ដិមួយនេះ។

លោក Jose Guerra ដែលជាអនុប្រធាន រដ្ឋសភាជាតិវ៉េណេស៊ុយអេឡា ដែលបានធ្វើការនៅធនាគារកណ្តាល ជាតិបានប្រាប់ ទូរទស្សន៍ Skai TV របស់ក្រិកថា យន្តហោះរបស់រដ្ឋាភិបាលដែលបានចុះចត នៅទីក្រុងអាថែនកាលពីពេលថ្មីៗនេះគឺ បានដឹកទំនិញមាសយ៉ាងហោចណាស់ ៥ ទៅ ៦តោន ចូលមកក្រិក៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top