តារា

បទ “ម៉ែតាមជេរ” របស់រតនៈពិសី ល្បីយ៉ាងខ្លាំងទោះ ចេញក្រោមបទ “ម៉ែជេរ”

ដោយៈ  តារាចម្រៀងកញ្ញា រតនៈ ពិសី ចេញបទ”ម៉ែតាមជេរ ” ខណៈបទរបស់កញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏មានការគាំទ្រ យ៉ាងច្រើនទាំងហ្វេសប៊ុក និងយូធូបផងដែរ ស្របពេលតារាចម្រៀង ជាច្រើនបាន បញ្ចេញ បទចម្រៀងថ្មីៗជាច្រើន បទទុកសម្រាប់រាំលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ​សុទ្ធតែជាបទ ញាក់កន្ត្រាក់អារម្មណ៍ តារាចម្រៀង យេៗទាំងពីររូបបានបង្ហាញទាំងក្បាច់រាំដ៏ទាក់ទាញរៀងៗ ខ្លួន។

ស្របជាមួយគ្នានេះដែរ បទ”ម៉ែតាមជេរ” របស់ រតនៈ ពិសីដែលមានក្បាច់រាំគួរទាក់ទាញ ផងដែរនោះកំពុងធ្វើឲ្យគេចាប់អារម្មណ៍ ខ្លាំងផងដែរខណៈដែលទើបតែ នឹងចេញកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ បើតាមចាំកញ្ញា រ៉ាប៊ីដែលឆ្នាំមុនបានធ្វើឲ្យ កក្រើកបទ”មាន់ស្រែ”នោះក៏លេងយ៉ាងចាស់ដៃជាមួយនឹងស្នាដៃបទថ្មី”ម៉ែជេរ” កាលពីប៉ុន្មានថ្ងៃមុននេះ។

ស្រីតូចច្រឡឹងសុដន់ធំ មូលក្បំ កញ្ញា រតនៈ ពិសី បានបញ្ជាក់ថា បទថ្មីរបស់នាងទើបនឹងចេញចក្រោយមែន ប៉ុន្តែនាងនាង បានសម្រិតសម្រាំងអស់ជា ច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ ដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀង របស់នាងមិនមានបំណងប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ។

តារាស្រីរូបនេះបញ្ជាក់ដែរថា បទចម្រៀងនេះច្រៀងជួយដាស់តឿន ដល់ក្មេងស្រីដែលក្មេងស្រីដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិកឡក់ របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំ បានរួមគ្នាបង្កើតក្បាច់រាំថ្មី ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។ ​ក្រៅពីបទចម្រៀងនេះ តារាចម្រៀងមិនជ្រកក្រោម ផលិតកម្មណាមួយរូបនេះក៏ត្រៀមបញ្ចេញបទចម្រៀង បទភ្លេងថ្មីផ្ទាល់ខ្លួនមួយចំនួន បន្ថែមទៀតក្នុងពេលខាងមុខផងដែរ។

ទោះយ៉ាងណាស្រីស្រស់ សំឡេងស្រទន់រូបនេះរំពឹងដែរថា បទចម្រៀងថ្មីរបស់នាង នឹងទទួលបានការគាំទ្រ និងយកមករាំលេង កម្សាន្តក្នុងឱកាស ជួបជុំនានាផងដែរ។

សម្រាប់ការងារសិល្បៈតារាស្រីរូបនេះ បញ្ជាក់ថា នាងនៅតែទទួលបានឱកាស ចេញច្រៀង និងសម្តែងថ្មីៗជាបន្តបន្ទាប់ទាំងក្នុង និងក្រៅស្រុក។ ខណៈដែលការងារមុខ របរលក់ផលិតផលថែរក្សាព្យាបាលសម្រស់តាម អនឡាញក៏ទទួលបានការគាំទ្រច្រើន ពីទស្សនិកជនផងដែរ ៕

>

Facebook Comments

To Top