អន្តរជាតិ

ក្រុមអ្នកវិភាគ៖ មេធាវីរបស់លោក Ghosn អាចកាត់បន្ថយ ការបណ្តេញពីតំណែង

តូក្យូ៖អ្នកជំនាញនិយាយថា មេធាវីការពារក្តីថ្មី ដែលមានរហ័សនាមថា “Razor” នឹងធ្វើឲ្យមានការ ផ្លាស់ប្តូរនៅពីក្រោយការសម្រេចចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើល មួយរបស់តុលាការក្រុងតូក្យូ ដើម្បីផ្តល់ប្រាក់ធានា អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បន្ទាប់ពីការបរាជ័យក្នុង ការធានា២លើកមកហើយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លោក Ghosn បានចាប់យកក្រុមមេធាវី ការពារក្តីរបស់លោកកាល ពីខែមុន ហើយមេធាវីនាំមុខថ្មី របស់លោក Junichiro Hironaka បានប្តឹងប៉ូលីសម្តងទៀត ថ្វីបើមានការប៉ុនប៉ងកន្លង មកដែលមិនជោគជ័យ ក៏ដោយ។ លោកបានប្រាប់ សន្និសីទព័ត៌មានថា លោកជឿជាក់ថា វាជាកម្មវិធីបញ្ចុះបញ្ចូល ដោយដ៏មានប្រសិទ្ធិភាពដែលមានធាតុផ្សំថ្មីៗ ដែលនឹងឈ្នះនៅថ្ងៃនេះ។

មុននេះតុលាការបាន ច្រានចោលការដាក់ពាក្យ សុំធានាអះអាងនៅ លើលោក Ghosn គឺជាហានិភ័យនៃការ បំផ្លាញភស្តុតាង។ ដូច្នេះ Hironaka ដែលត្រូវបានគេស្គាល់ថា “Razor” សម្រាប់ភាពស្រឡះចិត្ត របស់លោកបាននិយាយថា លោកបានស្នើរដាក់កម្រិតទំនាក់ទំនង របស់ Ghosn ជាមួយពិភពខាងក្រៅហើយ ដាក់កាមេរ៉ា ឬកុំព្យូទ័រតាមដានលើចលនា របស់កូនក្តី។

អ្វីក៏ដោយដែលសំណើថ្មីនេះ បានផ្តល់វាហាក់ដូចជាធ្វើឲ្យមាន ភាពខុសគ្នា ដោយសាលក្រមរបស់តុលាការលោក Ghosn និងការបង្ខំឲ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ភ្លាមៗ៕ ដោយ៖លី ភីលីព

Facebook Comments

To Top