ព័ត៌មានជាតិ

កម្មវិធីជួបជុំសមាជិក​ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (JCI) សាខាភ្នំពេញ នឹងប្រារព្ធនាថ្ងៃទី៧ មីនា ២០១៩ខាងមុខនេះ

ភ្នំពេញ៖ ផែនការអភិវឌ្ឍ របស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាភ្នំពេញ ប្រចាំឆ្នាំ២០១៩ នឹងត្រូវសម្រេច​ដាក់ឲ្យអនុវត្ត ​ចាប់ពីថ្ងៃស្អែកនេះតទៅ ​នៅក្នុងកម្មវិធី​ជួបជុំសមាជិក សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាភ្នំពេញ ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ​ នៅភោជនីយដ្ឋាន Hard Rock Café Phnom Penh ដែលមានសមាជិកចាស់ថ្មី ចូលរួមប្រមាណជាង ១០០នាក់។

សភា​យុវ​ពាណិជ្ជករ ​អន្តរជាតិ​កម្ពុជា(JCI) សាខាភ្នំពេញ​ ផ្តោតសំខាន់ លើកិច្ចការងារ៤ផ្នែកសំខាន់ គឺ ផ្នែកបណ្ដុះបណ្ដាល ការងារសហគមន៍ ទំនាក់ទំនងអន្តរជាតិ និងធុរកិច្ច ដោយផ្នែកនីមួយៗ មានគម្រោងជាច្រើន ដែលត្រូវអនុវត្ត រយៈពេលពេញមួយឆ្នាំ ។

គួរបញ្ជាក់ផងដែរថា សភា​យុវ​ពាណិជ្ជករ​ អន្តរជាតិ​កម្ពុជា(JCI) គឺជា​អង្គការ​អន្តរជាតិ មិន​រកប្រាក់ចំណេញ​មួយ ដែលចាប់កំនើត នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១០មកម្លេះ ដែលមាន​សមាជិក ​ជាង១២០ប្រទេស ​ប្រមូលផ្តុំ​ដោយ​ពាណិជ្ជករ​វ័យក្មេង អាយុ​ក្រោម ៤០ឆ្នាំ​ ជាច្រើនរូប ដែល​កំពុង​ស្ម័គ្រចិត្ត ​ចូលរួម​អនុវត្ត​គម្រោង​ជាច្រើន ក្នុងការ​អភិវឌ្ឍ​សង្គម ​ដើម្បី ការផ្លាស់ប្តូរ​ ជា​វិជ្ជមាន។ សមាគម​មួយ​នេះ ​ក៏មាន​គម្រោង​ជាច្រើន ដើម្បី​ផ្តោតលើ​ចំណុច​ស្នូល​ទាំង ៤គឺ ការអភិវឌ្ឍ​សហគមន៍ ការបង្កើត​ឱកាស​ពាណិជ្ជកម្ម ការអភិវឌ្ឍ​សមត្ថភាព ​បុគ្គល និង ទំនាក់ទំនង​អន្តរជាតិ៕

Facebook Comments

To Top