អន្តរជាតិ

មនុស្សជាង២២លាននាក់ កំពុងធ្វើការងារ ពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទ ពេញនិយមបំផុតរបស់ចិន WeChat

ប៉េកាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅ ថ្ងៃអង្គារទី៥ ខែមិនានេះ បានឲ្យដឹងថាមានមនុស្សជាង ២២,៣៥លាននាក់ នៅទូទាំងប្រទេសចិន ត្រូវបានជួលឱ្យធ្វើការងារដែលទាក់ទងនឹងកម្មវិធី ទូរស័ព្ទដ៏មានប្រជាប្រិយបំផុត នៅចិន WeChat នៅក្នុងឆ្នាំ២០១៨។

របាយការណ៍ដែលបាន ចេញផ្សាយរួមគ្នាដោយ អង្គការនានាដូចជាបណ្ឌិត្យសភា បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ចិនបានឱ្យដឹងថាតួលេខនេះបានកើនឡើង ១០ភាគរយធៀប នឹងឆ្នាំមុនឬកើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០១៤។

កម្មវិធី WeChat គឺជាកម្មវិធីផ្ញើសារពហុមុខងារ ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងកម្មវិធីទូទាត់ដែលបង្កើតឡើងដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent របស់ប្រទេសចិន។

WeChat រួមបញ្ចូលផលិតផលជាច្រើនរួម មាន WeChat Official Account, កម្មវិធីតូចៗនិង WeChat Pay ដែលបង្កើតការងារទាក់ទង នឹងការអភិវឌ្ឍបច្ចេកវិទ្យាប្រតិបត្តិផលិតផលមាតិកាឌីជីថល និងការគ្រប់គ្រងមួយចំនួនផង៕ ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top