អន្តរជាតិ

មកដល់ប្រទេសភ្លាម មេបក្សប្រឆាំងលោក ហ្គាយដូ ចូលរួមបាតុកម្មប្រឆាំងនឹងប្រធានាធិបតី ម៉ាឌូរ៉ូ ភ្លែត

បរទេស៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាដែលគឃ្លើនគឺលោក Juan Guaidó បានចុះចតនៅអាកាសយានដ្ឋានទីក្រុងការ៉ាកាសកាលពីថ្ងៃចន្ទ ដើម្បីចូលរួមការតវ៉ាតាមដងផ្លូវ ប្រឆាំងនឹងរដ្ឋាភិបាលឃោរឃៅរបស់លោក ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា មេដឹកនាំបក្សប្រឆាំងវ័យ ៣៥ឆ្នាំរបស់រដ្ឋវ៉េណេស៊ុយអេឡាបាននិយាយថា «យើងដឹងពីហានិភ័យដែលយើងប្រឈមមុខ ហើយវាមិនដែលបានរារាំងយើងបាននោះទេ»។លោកបានដើរចូលហ្វូងមនុស្សដែលមានឯកអគ្គរដ្ឋទូតលោកខាងលិច ជាច្រើនចូលរួមផងដែរ។

លោក Guaidó បានមកដល់វ៉េណេស៊ុយអេឡាវិញ បន្ទាប់ពីបានបំពានលើការហាមឃាត់ចេញក្រៅប្រទេស ដែលបានដាក់ចេញដោយតុលាការដើម្បីជំរុញការគាំទ្រដល់ យុទ្ធនាការរបស់លោក ដើម្បីទម្លាក់លោកម៉ាឌូរ៉ូ។

លោក Guaidó បានប្រាប់ទៅអ្នកតវ៉ាថា “ក្តីសង្ឃឹមបានកើតហើយ វានឹងមិនស្លាប់ទេ ហើយអ្វីៗនឹងដំណើរការល្អ” ។ យើងនឹងប្រារព្ធពិធីជ័យជម្នះតូចតាចនេះនៅថ្ងៃនេះ»។

លោកបានប្រកាសផែនការជួបប្រជុំគ្នា ជាមួយបុគ្គលិកសាធារណៈនៅថ្ងៃអង្គារ ដែលត្រូវបានដាក់សម្ពាធជាប្រវត្តិសាស្ត្រដោយគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច ដើម្បីចូលរួមការប្រមូលផ្តុំគាំទ្ររដ្ឋាភិបាលក៏ដូចជាសម្រាប់ការដើរដង្ហែក្បួនធំមួយនៅថ្ងៃសៅរ៍៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top