អន្តរជាតិ

ចម្ងល់ចេះតែបន្ត តើគម្រោង អភិវឌ្ឍន៍នៅ ខេត្តកោះកុង សម្រាប់ទាក់ទាញទេសចរចិន ឬសម្រាប់យោធាចិន?

បរទេស៖ វាជារឿងធម្មតា ដែលរដ្ឋាភិបាល ទីក្រុងប៉េកាំង អាចបង្ហាញចំណាប់អារម្មណ៍នៅក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានបំណង ទាក់ទាញអ្នកទេសចរចិនដែលចំណាយ ប្រាក់ច្រើនទៅកាន់ឆ្នេរ សមុទ្រកម្ពុជា ជាមួយនឹងជោគជ័យលើផ្នែក កាស៊ីណូ កន្លែងលេងកីឡា វាយកូនហ្គោល និងតំបន់រមណីយដ្ឋានប្រណីត។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា យ៉ាងណាមិញប្រទេស កម្ពុជាបានផ្តល់ដីសម្បទាន ចំនួន ៤៥.០០០ហិកតា នៅខេត្តកោះកុង និង ២០ភាគរយនៃឆ្នេរសមុទ្ររបស់ខ្លួន (កម្ពុជា) ទៅឱ្យក្រុមហ៊ុនឯកជន របស់ចិនឈ្មោះ Union Development Group ដើម្បីអោយគេអាចកសាងតំបន់ ទេសចរណ៍បែប Mecca នឹងចាប់ផ្តើមជួលត្រឹមតែ ១លានដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។

យ៉ាងហោចណាស់ នោះជាការបកស្រាយ ថ្មីផ្លូវការ ប៉ុន្តែអ្នកសង្ស័យដែលបាននិយាយថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ គឺល្អពេកដើម្បីគិតថា ការពិតមានហេតុផលមួយទៀតសម្រាប់ ផលប្រយោជន៍របស់ចិន។ ពួកគេជឿថា ការអភិវឌ្ឍន៍គឺច្រើនសម្រាប់ការស្វាគមន៍ យោធាចិន ជាជាងនិយាយអំពីអ្នកទេសចរចិន។

ការសង្ស័យបែបនេះបាន កើនឡើងកាន់តែខ្លាំងនាពេលថ្មីៗនេះ ជាមួយនឹងការបញ្ចេញរូបភាពតាមផ្កាយ រណបពីទីភ្នាក់ងារអវកាសអឺរ៉ុប ដែលបង្ហាញថា ផ្លូវសម្រាប់អាកាសយានដ្ឋានរបស់ តំបន់នេះមានប្រវែងវែងជាង យន្តហោះស៊ីវិល។

មន្រ្តីកម្ពុជាបានបដិសេធ យ៉ាងដាច់អហង្ការរួចហើយថា កំពង់ផែទឹកជ្រៅរបស់គម្រោងនេះអាចបម្រើ ផលប្រយោជន៍ខាងយោធារបស់ចិនដូច្នេះ សំណួរនៅលើផ្លូវដែលបានជំរុញការអះអាងថា ការអភិវឌ្ឍន៍នេះមានគោលបំណងពីរ ទាំងទេសចរណ៍ និងយោធាចិន។

លោក Gregory Poling នាយកនៃអង្គការគំនិតផ្តួចផ្តើម តម្លាភាពដែនសមុទ្រអាស៊ីនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្ដរជាតិបានមានប្រសាសន៍ថា «ផ្លូវនេះមានប្រវែងប្រហែល ៣,៤០០ម៉ែត្រដែលធំជាងព្រលានយន្តហោះអន្តរជាតិនៅភ្នំពេញហើយអាចផ្ទុកយន្តហោះណាមួយរបស់កងកម្លាំងទ័ពអាកាសចិនបាន»។

លោកថា «វាក៏ស្ថិតនៅក្នុងទីតាំងដែលនៅដាច់ ដោយឡែកសម្រាប់ អាកាសយានដ្ឋានដ៏ធំបែបនេះ ប្រសិនបើវាសម្រាប់គោល បំណងស៊ីវិល។ អ្វីដែលនៅជិតនោះគឺគម្រោង កាស៊ីណូ និងរមណីយដ្ឋាន កោះកុងដែលខ្ញុំយល់ថា វាមិនទាន់ទទួលបានជោគជ័យច្រើនទេរហូតមកដល់ពេលនេះ»។ របាយការណ៍និយាយថា ការងារសាងសង់នៅគម្រោងកោះកុងត្រូវបានផ្អាកអស់រយៈពេលជាច្រើនខែមកហើយ។

ដូចដែលគម្រោងនេះត្រូវបានប្រើប្រាស់សម្រាប់ការប្រើប្រាស់យោធា លោក Poling បាននិយាយថាមាន “មានផ្សែងទ្រលោម ប៉ុន្តែមិនមានភ្លើងទេ” ប៉ុន្តែលោកបានបន្ថែមថា “ប្រសិនបើមានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ដែលចិនអាចមានវត្តមានយោធាវិលជុំ នោះគឺប្រទេសកម្ពុជា “។

រូបភាពផ្កាយរណបបង្ហាញថា មានការសាងសង់ផ្លូវនៅលើផ្លូវរត់បន្ទាប់ពីលោក Mike Pence អនុប្រធានាធិបតីអាមេរិកបានប្រគល់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុនសែនកាលពីខែវិច្ឆិកាដោយបង្ហាញពីការព្រួយបារម្ភថា គម្រោង នេះមានការប្រើប្រាស់សម្រាប់យោធា។

ភាគច្រើននៃផ្លូវរត់របស់ព្រលានយន្តហោះ ត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះហើយវាមានទំហំធំជាងអនុសាសន៍របស់សហព័ន្ធអាកាសចរណ៍ដែលមានត្រឹមតែ ២.៨០០ម៉ែត្រ ប្រើប្រាស់សម្រាប់យន្តហោះ Boeing 787-900 ។

ក្រុមហ៊ុន Union Development Group អាចជាក្រុមហ៊ុនឯកជនរបស់ប្រទេសចិនប៉ុន្តែការអភិវឌ្ឍន៍ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងរដ្ឋាភិបាល៕ ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top