កីឡា

Tiger Street Football Festival 2019 មណ្ឌលខេត្តកណ្តាល ពិតជាស្វិតស្វាញ មិនចាញ់មណ្ឌលដទៃទេ

កណ្តាល៖ ក្រោយពិធី បើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 វគ្គជម្រុះមណ្ឌលទី៨ នៅសួនច្បារ ច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន ៤៦ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជា បទពិសោធន៍លើកទី២ សម្រាប់អ្នកក្រុងតាខ្មៅក៏ដោយ ។

យ៉ាងណាមិញក្រុមនីមួយៗ សុទ្ធតែមានបំណង ចង់ដណ្តើមយកជ័យជម្នះ ដើម្បីទទួលបាន រង្វាន់យ៉ាងច្រើន ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដោយជើងឯក ប្រចាំមណ្ឌលខេត្តកណ្តាល ក្រុមដែល ប្រជែងបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមលេខ២ទទួលបាន៧០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៣៥០ដុល្លារ និងក្រុមលេខ៤ ទទួលបាន ១៥០ដុល្លារ។

ទន្ទឹមនឹងនេះក្រុមទាំងអស់ សុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯក ប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិ ទៅចូលរួមប្រកួត នៅវគ្គផ្តាច់ព្រ័ត្របន្តទៀត នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាស ជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho ខណៈ មណ្ឌលមួយនេះ ជ្រើសយកជើងខ្លាំង តែ៤ក្រុមប៉ុណ្ណោះ។

ក៏មានការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់កំពូល តារាចម្រៀងល្បីៗជាច្រើនរូប ក្នុងប្រទេសកម្ពុជាដូចជា លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិន មានិច កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។

សូមបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឹជាលើកទី២ ដែលក្រុមការងារ Tiger Street Football Festival 2019 បានមករៀបចំ ការប្រកួត ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយ សម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យ កីឡាបាល់ទាត់ បានបង្ហាញ នូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗ នៃការប្រកួត។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើន ជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top