អន្តរជាតិ

ឥណ្ឌានិយាយថា យន្តហោះចម្បាំង ផលិតដោយបារាំង នឹងដាក់ឲ្យដំណើរការ នៅខែកញ្ញាឆ្នាំនេះ

បរទេស៖ មេបញ្ជាការកងទ័ពអាកាស របស់ប្រទេសឥណ្ឌា លោក B.S. Dhanoa តាមសេចក្តីរាយការណ៍ បាននិយាយនៅ ថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា នឹងដាក់បញ្ចូលប្រើយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំង នៅក្នុងខែមករា ឆ្នាំ២០១៩នេះ។

យោងតាមប្រភពព័ត៌មានថ្មីមួយ ចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំងចំនួន៣៦គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation ដែលជាផ្នែកមួយនៃកម្មវិធីទំនើបកម្មកងទ័ពអាកាស។

គួរបញ្ជាក់ថា កម្មវិធីធ្វើទំនើបកម្មកងទ័ពអាកាស របស់ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ នឹងលុបបាត់ចោល នូវកងទ័ពយន្តហោះចម្បាំង ផលិតនាសម័យសហភាពសូវៀតរបស់ខ្លួនចោលទាំងអស់៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top