ព័ត៌មានជាតិ

សំណាងអាក្រក់​ ប្រែជាលាភសំណាងធំ ចំពោះអតិថិជន Huawei!

ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី ការចាប់រង្វាន់លើកទី2 ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលលើកទី 2 នេះជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ 2 រង្វាន់ ដែលប្រព្រឹត្តឡើង នៅផ្សារទំនើប SORYACenterPoint ជាន់ផ្ទាល់ដី ដែលមានការផ្សាយផ្ទាល់ លើ Facebook Page របស់ Huawei និង MYTV និងមានការចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei, Yako Technology អ្នកចែកចាយ ទូរសព្ទ័ Huawei ផ្លូវការស្របច្បាប់តែមួយគត់ តំណាង HGB Group, SORYA Center Point និងអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ។

រំភើបដល់ហើយ! ក្នុងការចាប់រង្វាន់នេះ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនង ទៅអ្នកឈ្នះ ក្នុងពេលកំពុងធ្វើការ ផ្សាយផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើលោក អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។ លោកបាននិយាយ ជាមួយក្តីរីករាយថា ទូរស័ព្ទ ដែលលោកបានទិញនេះ ត្រូវបានចោលួច បាត់ទៅហើយ ដែលលោកមិនទាន់បាន ប្រើបានប៉ុន្មានផង។ ប៉ុន្តែឥលូវនេះ សំណាងអាក្រក់នោះ បានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ Zoomer X មួយគ្រឿង ពីការចាប់រង្វាន់ របស់ក្រុមហ៊ុន Huawei។

រីឯអ្នកឈ្នះរង្វាន់ ទូរទស្សន៍ 43 អ៊ីញ ទីមួយ បានទៅលើឈ្មោះ ចាប់ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទ ពីហាងអង្គរមាស និងមួយរូបទៀត គឺឈ្មោះធីតា ក៏រស់នៅ ទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអាម៉ី (ស៊ីវអេង 2) ។

ក្រៅពីការចាប់រង្វាន់ លើកទីពីរនេះ ក្រុមហ៊ុនក៏បាន យកម៉ូតូទៅប្រគល់ជូន បងស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះ កាលពីការចាប់ឆ្នោត លើកទីមួយ ដល់ផ្ទះតែម្តង។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានអញ្ជើញ អ្នកឈ្នះពីររូប ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ កាលពីការចាប់រង្វាន់ លើកទីមួយផងដែរ មកប្រគល់រង្វាន់ជូនផងដែរ។ អ្នកឈ្នះទីមួយ គឺអ្នកនាង អ៊ីម នារតី មកពីខេត្តក្រចេះ។ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូង នៅក្នុងឆាកជិវីតហើយ ដែលអ្នកនាង បានឈ្នះរង្វាន់បែបនេះ។

ពិតជាសប្បាយ រីករាយខ្លាំងមែនទែន ដែលបានឈ្នះទូរទស្សន៍ 43 អ៊ីញ មួយគ្រឿងនេះ។ ចំណែកឯពូផល ដែលឈ្នះទូរទស្សន៍មួយគ្រឿង កាលពីការចាប់រង្វាន់ លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រ ស្មាតហ្វូន Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះ ហើយទូរសព្ទ ដែលលោកបានទិញ ហើយឈ្នះរង្វាន់នេះ គឺលោកបានទិញ ជាកាដូ ដើម្បីឲ្យកូនស្រីរបស់លោក ដែលទើបប្រលងជាប់ ហើយលោក ក៏ទើបតែឈ្នះរង្វាន់ ជាលើកទីមួយដូចគ្នាដែរ ។

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។

ការចាប់រង្វាន់លើកទី 3 នឹងធ្វើឡើងថ្ងៃ15 មីនា និង លើកទី4 ថ្ងៃ 29 ខែមីនា ដែលរង្វាន់ មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ ចំណែកឯការចាប់រង្វាន់ធំ លើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី3 ខែ ឧសភា ដោយមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមាន រថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3ម៉ឺន 4ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។


អ្នកឈ្នះបន្ទាប់ អាចក្លាយជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា! គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ដែលកំពុងវាយលុក ប្រកួតប្រជែង និងដណ្តើមទីផ្សារខ្លាំង នាពេលបច្ចុប្បន្ននេះគឺ Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 nova3 តម្លៃ$469 និងថ្មីៗនេះ កាន់តែកើនកំដៅទីផ្សារនោះ គឺ Huawei អេ5s តម្លៃញ៉ាក់សាច់ត្រឹម 159$ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

Facebook Comments

To Top