សន្តិសុខ និង សង្គម

សម្ដេច​តេជោ​ស្នើ មេប៉ូលិសសិង្ហបុរី ជួយបណ្តុះបណ្តាល លេីវិស័យនគរបាល នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីពង្រឹងនូវ កិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី ឲ្យកាន់តែល្អប្រសើរនិងស៊ីជម្រៅបន្ថែមទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានស្នើ លោក Hoong Wee Teck ស្នងការនគបាលជាតិ នៃប្រទេសសិង្ហបុរី ឱ្យ​ជួយបណ្តុះបណ្តាល ក្នុងវិស័យនគរបាល នៅកម្ពុជា។ នេះបេីយោង​តាម​បណ្ដាញ ​សង្គម​ហ្វេសប៊ុក​របស់​សម្ដេច​តេជោ​ ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​។

នៅក្នុងជំនួបទ្វេភាគីជាមួយ លោក Hoong Wee Teck ស្នងការនគបាលជាតិ នៃប្រទេសសិង្ហបុរី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានស្នើ ទៅកាន់ភាគីសិង្ហបូរី តាមរយៈ លោក Hoong Wee Teck ឲ្យជួយដល់ការបណ្តុះបណ្តាល ពង្រឹងធនធាននគរបាលជាតិកម្ពុជា និងផ្តល់នូវចំណេះដឹង បទពិសោធន៍ បច្ចេកទេស ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានដល់នគរបាលកម្ពុជាអោយមានសមត្ថភាពខ្ពស់រឹងមាំថែមទៀផត។ ជាក់ស្តែងសិង្ហបូរី មានសមត្ថភាពក្នុងការទប់ស្កាត់អំពើភេវកម្មបានល្អ និងមានវិធីគ្របគ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ឋភាពទៀតផង។

នៅក្នុងឱកាសនោះផងដែរសម្ដេចបានបន្តថា”សម្តេច ពេញចិត្តនឹងសមត្ថភាពដែលសិង្ហបូរីមាន ជាពិសេសបទពិសោធន៍ បច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន ជាច្រើននៅក្នុង កម្រិតតំបន់ផង និងនៅប្រទេសជុំវិញតំបន់ផងដែរ។ សម្ដេចតេជោ បានគាំទ្រ និងលើកទឹកចិត្ត អោយស្ថាប័នទាំងពីរពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយគ្នាអោយកាន់តែរឹងមាំល្អ ជាពិសេស គឺផ្លាស់ប្តូរព័ត៌មាន ដែលជួយពង្រឹង វិស័យសន្តិសុខជាតិ និងតំបន់ ព្រមទាំងទប់ស្កាត់នូវអំពើភេរវកម្មនានា។

នៅក្នុងជំនួបនោះផងដែរ លោក Hoong Wee Teck បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃដំណើរទស្សនកិច្ចលើកទីមួយរបស់លោកបានមកកាន់កម្ពុជា។ លោក Hoong Wee Teck បានសង្កេតឃើញថាប្រទេសកម្ពុជាស្រស់ត្រកាល និងមានការរីកចម្រើនយ៉ាងច្រើន។ ទន្ទឹមនឹងនោះដែរ លោកស្នងការបានគោរពជម្រាបជូន សម្តេចតេជោ អំពីកិច្ចពិភាក្សាផ្ទាល់រវាងរូបលោក ជាមួយនឹង លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលបានពិភាក្សាគ្នាលើកម្មវត្ថុជាច្រើន ជាពិសេសលើ កិច្ចសហប្រតិបត្តិការ ផ្លាសប្តូរបច្ចេកវិទ្យាព័ត៌មានកម្ពុជា និងសិង្ហបុរី និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីផងដែរ។

លោកបន្តថា ស្ថាប័ននគរបាលជាតិ នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី គឺមានទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ ជាយូរលង់មកហើយ ហើយឈរលើមូលដ្ឋាននេះ ស្ថាប័នទាំងពីរនឹង ព្រឹងនូវកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែបានល្អប្រសើ និងស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកស្នងការ Hoong Wee Teck ដែលបានមកដល់កម្ពុជាក្នុងទិសដៅខាងលើ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ លោកនាយករដ្ឋមន្រ្តីសិង្ហបូរី លី សៀនឡុង (Lee Hsien Loong) ព្រមទាំងបានជូនពរ គណប្រតិភូ នៃស្នងការនគរបាលជាតិសិង្ហបូរីទាំងអស់ ទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាការងារ ព្រមទាំងបានសប្បាយរីករាយ ក្នុងការស្នាក់នៅនឹងទស្សនកិច្ចនៅកម្ពុជា៕ដោយ​:បាន​ ធារ៉ូ

Facebook Comments

To Top