នយោបាយ

លិខិតមិត្តអ្នកអាន៖ « ក្រុមសម រង្ស៊ី ចាត់ទុកកង យោធពលខេមរៈភូមិន្ទ ជាសត្រូវ»

វាពិតជាគួរឲ្យហួសចិត្តណាស់ ដែលក្រុមសម រង្ស៊ី នៅសហរដ្ឋអាមេរិក នាំគ្នាលាបពណ៌ញុះញង់គំនិតស្អប់ខ្ពើម ចំពោះលោក ព្រាប សុវត្ថិ ដែលជាអ្នកចម្រៀងម្នាក់ ដោយគ្រាន់តែគាត់ជា បុគ្គលិកម្នាក់នៃ កងយោធពលខេមរភូមិន្ទ។ ពួកសម រង្ស៊ីនិយមជ្រុលដែលមានចរិត ពូកែខាងលាបពណ៌ និងចាត់ទុកមនុស្ស គ្រប់គ្នាដែលកំពុងបម្រើជាតិ តែមិនស្ថិតនៅក្នុងក្រុមបក្សពួក របស់ខ្លួនជាសត្រូវជាពិសេសគឺកងយោធពលខេមរៈភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទគឺជាមុខព្រួញដែលសម រង្ស៊ី និងគូរកនចាត់ទុកជាសត្រូវខ្លាំងបំផុត។  ជាក់ស្តែង លោកព្រាប សុវត្ថិ ដែលជាសិល្បករល្បីម្នាក់​នៅកម្ពុជាគ្រោងចាកចេញទៅ សម្តែងក្នុងការប្រគុំតន្ត្រី
ទេសចរណ៍ដ៏ធំមួយនៅ សហរដ្ឋអាមេរិក ( US Mega Tour Concert) ខ្នាតធំមួយនៅ សហរដ្ឋអាមេរិកក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ប៉ុន្តែ ពួកសម រង្ស៊ី និយមជ្រុលស្រាប់តែនាំគ្នាផ្សព្វផ្សាយ កុំឲ្យបងប្អូនខ្មែរនៅអាមេរិកទៅចូល រួមក្នុងការប្រគុំតន្ត្រីនោះដោយ លើកមូលហេតុថា មកពីលោកព្រាប សុវត្ថិ គឺជាបុគ្គលិក ម្នាក់ក្នុងជួរកងយោធពលខមេរៈភូមិន្ទ។ ពួកគេបានយក រូបថតរបស់លោកព្រាប សុវត្ថិ ដែលមានឯកសណ្ឋានជាកងទ័ព និងរូបថតដែលលោកព្រាប សុវត្ថិ ឈរថតជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីធ្វើជាកម្មវត្ថុនៃការលាបពណ៌ បង្កើតសម្អប់ដល់លោកព្រាប សុវត្ថិ ហើយធ្វើបំផុសធ្វើពហិការមិនចូលរួមក្នុងការប្រគុំតន្ត្រីខ្នាតធំនោះ។

សួរថា តើលោកព្រាប សុវត្ថិ បានធ្វើអ្វីខុសបានជាក្រុម ជ្រុលនិយម ទាំងនោះធ្វើដូច្នេះ?ត្រង់ចំណុចនេះគេអាចវិភាគអំពីចរិត របស់ក្រុមសម រង្ស៊ី និយមជ្រុលបានដូចតទៅ៖

ទី១៖ ក្រុមសម រង្ស៊ី និយមជ្រុលជាសត្រូវ នឹងកងយោធពលខេមរៈភូមិន្ទ ទាំងមូល៖ ហេតុអ្វីបានជាយើង អាចនិយាយបានដូច្នេះ? ពីព្រោះក្រុមនេះបានលើកហេតុផលត្រឹមថា លោកព្រាប សុវត្តិ ជាបុគ្គលិក ម្នាក់ក្នុងកងយោធពលខេមរៈភូមិន្ទ ដែលពាក់ឯកសណ្ឋានយោធាមកធ្វើជាសំអាងដើម្បី ពួកគេធ្វើពហិការមិនចូលរួម ក្នុងការប្រគុំតន្ត្រី។ ពួកគេមិនបាន បង្ហាញភស្តុតាងអ្វីផ្សេងពីនេះថា តើលោកព្រាប សុវត្ថិ ក្នុងនាមជាសមាជិកកងកម្លាំង ប្រដាប់អាវុធម្នាក់បានធ្វើអ្វីខុស ឆ្គងទៅលើអ្នកណា? នៅកន្លែងណា? ទើបបានជាពួកសមរង្ស៊ីនិយមជ្រុលទាំងនោះចង់ធ្វើពហិការហើយញុះញង់ឲ្យមានសម្អប់ទៅលើលោកព្រាប សុវត្ថិ? ចម្លើយគឺគ្មានទាល់តែសោះ។ ក្នុងមួយជីវិតរបស់ខ្លួន លោកព្រាប សុវត្ថិ គឺជាអ្នក ចម្រៀងដែលបម្រើឲ្យវិស័យសិល្បៈយ៉ាងសកម្ម។ ដោយលោកមានបំណងចង់ចូលរួម ចំណែកការពារជាតិ លោកក៏បានចូលធ្វើទាហានក្នុង កងយោធពលខេមរៈភូមិន្ទ។  តាំងពីសម័យសង្គមរាស្ត្រនិយម ក៏មាន តន្ត្រីករ និងសិល្បៈករ ជាច្រើនដែរដែលបម្រើការងារក្នុង វង់តន្ត្រីយោធាភិរម្យ។ ដូច្នេះ លោកព្រាប សុវត្ថិ ឬសិល្បៈករ សិល្បៈការិនីមួយចំនួនទៀតក៏ អាចធ្វើជាសមាជិក នៃកងយោធពលខេមរភូមិន្ទបានដែរ។ ទាំងនេះគឺជាអ្វីដែលគួរទទួល បានការលើកទឹកចិត្តពីព្រោះពួកគេបាន ធ្វើជាគំរូសម្រាប់បណ្តុះគំនិតស្រឡាញ់ និងការពារជាតិ។ ប៉ុន្តែ បែរជាក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុកជាសត្រូវទៅវិញ។ និយាយឲ្យចំទៅ ឯកសណ្ឋាន របស់កងទ័ព ឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគឺ ជាសត្រូវរបស់ក្រុមជ្រុលនិយមទាំងនោះ ដែលមាន សម រង្ស៊ី ជាមេខ្លោង។ នេះជាសារជាតិពិតប្រាកដរបស់ក្រុម សម រង្ស៊ី និយមជ្រុលដែលបងប្អូន ក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយល់ដឹង និងប្រយ័ត្នប្រយែងចំពោះក្រុមនេះ។

ទី២៖ ក្រុម សម រង្ស៊ី ជ្រុលនិយមគឺជាសត្រូវនឹងវប្បធម៌ជាតិ៖ ក្នុងពិធីបុណ្យចូលឆ្នាំម្តងៗ តាមប្រពៃណីទំនាមទម្លាប់ខ្មែរ យើងតាំងពីបុរមបុរាណមក យើងតែង រៀបចំឲ្យមានការប្រគុំតន្ត្រី រាំរែកតាមចង្វាក់ប្រពៃណី និងការលេងល្បែងប្រជាប្រិយជាច្រើនទៀតផង។ ខ្មែរនៅក្រៅប្រទេស ក៏មិនភ្លេចប្រពៃណីទំនៀមទម្លាប់ របស់ដូនតាខ្លួនដែរ។ ចម្លែកអីតែក្រុមសម រង្ស៊ីនិយមជ្រុលបែរជាធ្វើ ខ្លួនជាសត្រូវ នឹងប្រពៃណី
វប្បធម៌ជាតិ របស់ខ្លួនទៅវិញ។ ពួកគេកំពុងឃោសនាឲ្យ ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្អប់ខ្ពើមវប្បធម៌ជាតិ និងមិនចូលរួមគាំទ្រចំពោះ មហាព្រឹត្តិការណ៍សិល្បៈដ៏ធំមួយដែលអ្នករៀបចំកម្មវិធីមាន បំណងផ្សព្វផ្សាយសិល្បៈវប្បធម៌ ខ្មែរដល់បងប្អូនខ្មែរនៅក្រៅប្រទេស ក៏ដូចជាការបង្កការ សប្បាយរីករាយក្នុង ឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។ ប៉ុន្តែ ឥឡូវនេះស្រាប់តែមានខ្មែរជ្រុលនិយម មួយក្រុមដឹកនាំដោយ សម រង្ស៊ី បាននិងកំពុងធ្វើសកម្មភាពប្រឆាំង ទៅនឹងប្រពៃណីវប្បធម៌របស់ដូនតាខ្មែរទៅវិញ។

ទី៣៖ ក្រុម សម រង្ស៊ី និយមជ្រុលចាត់ទុក សមិទ្ធផល និងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល គឺជាសត្រូវរបស់ ខ្លួនរាប់តាំងពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមអ្នកមាន ដូចជាឈ្មួញ អាជីវករ អ្នកជំនួញធំៗ និងអ្នកវិនិយោគទុនទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ កន្លងទៅ សម រង្ស៊ី ធ្លាប់បាន ប្រកាសហើយពីគោលនយោបាយរឹបអូស ទ្រព្យសម្បត្តិពីអ្នកមាននិងបណ្តេញអ្នកវិនិយោគទុនចិនជាដើមដែលជានេះហើយជានយោបាយ របស់ប៉ុល ពត។

ដូច្នេះ អ្នកដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ឬអ្នករស់នៅក្នុងប្រទេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន សុទ្ធសឹងតែត្រូវបាន សម រង្ស៊ីចាត់ ទុកជាសត្រូវរបស់ខ្លួន ពីព្រោះតែពួកសម រង្ស៊ីនិយមចោទថា ជាអ្នកជួយគាំពាររដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្តី ហ៊ុន សែន។ អំពើលេលារបស់សម រង្ស៊ី និងបក្សពួកគឺជាអំពើរបស់ក្រុមឧទ្ទាមអស់លក្ខណ៍ដែលគ្មានច្រកដើរត ទៅទៀត ក៏ក្រពុលមុខដូចឆ្កែឆ្កួតដែលប៉ះអ្នកណាខាំអ្នកនោះ រហូតដល់អស់មនុស្សខាំ សូម្បីតែបង្គោលភ្លើងក៏ខាំដែរ គឺខាំរហូតដល់របូតធ្មេញអស់ពីមាត់។

ក្រុមសម រង្ស៊ីនិយមជ្រុល បច្ចុប្បន្ននេះ គឺស្ថិតក្នុងស្ថានភាព បែបនេះឯងពីព្រោះក្រុមនេះដឹងខ្លួនថា មិនយូរប៉ុន្មានទេ ពួកគេនឹងត្រូវគេផាត់ចោលពី សង្វៀនហើយ។ ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុម កឹម សុខានិយមកំពុងរៀបចំផែនការ កម្ចាត់ក្រុមជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ីនេះហើយដោយពួកគេចាត់ទុកថា ជាក្រុមចង្រៃបង្កតែជម្លោះ ការញុះញង់ បំផ្លាញជាតិ បំផ្លាញទាំងបក្សខ្លួនឯងទៀត។ ឥឡូវនេះ គេកំពុងរង់ចាំមើលវាសនាចុងក្រោយរបស់ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចនឹងទៅជាយ៉ាងណា។  ដូច្នេះម្តងនេះ កុំថាឡើយគ្មានដីជ្រកនៅស្រុកខ្មែរ សូម្បីនៅក្រៅប្រទេសក៏ដីកាន់តែចង្អៀតដែរ សម្រាប់សម រង្ស៊ី និងក្រុមជ្រុលនិយមទាំងនោះ៕ ដោយ អ្នកតាមដាននយោបាយ តុកាហ្វេ

Facebook Comments

To Top