អន្តរជាតិ

រ៉េអាក់ទ័រនុយក្លេអ៊ែ ដ៏សំខាន់របស់ កូរ៉េខាងជើង បានបិទចោល អស់រយៈពេលជាច្រើនខែ

បរទេស៖ ក្រុមអ្នកឃ្លាំមើល គ្រាប់បែកអាតូមិក របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះ ដោយមិនបញ្ជាក់ប្រាប់ពី មូលហេតុថា រ៉េអាក់ទ័រ ដែលត្រូវគេជឿថា ធ្លាប់បានផ្គត់ផ្គង់ សារធាតុភ្លូតូនីញ៉ូមយ៉ាងច្រើន សម្រាប់អាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ទំនងជាត្រូវបានគេបិទចោល អស់រយៈពេល៣ខែកន្លងទៅ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ មានមូលដ្ឋាននៅប្រទេស វៀតណាម មិនបានចូលទៅ ប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពី ទីក្រុងព្យុងយ៉ាង បានបណ្ដេញអ្នកត្រួតពិនិត្យរបស់ខ្លួន ក្នុងឆ្នាំ២០០៩ ហើយក្នុងពេលបច្ចុប្បន្ននេះ បានធ្វើការឃ្លាំមើលសកម្មភាពនុយក្លេអ៊ែរបស់កូរ៉េខាងជើង តាមរយៈរូបភាពពីផ្កាយរណប។

គួរបញ្ជាក់ថា រ៉េអាក់ទ័រមានកម្លាំង៥មេហ្គាវ៉ាត់នោះ គឺជាផ្នែកនៃទីតាំងនុយក្លេអ៊ែ Yongbyon របស់ប្រទេសកូរ៉េខាងជើង ហើយការរុះរើទីតាំងនោះចោល គឺជាបញ្ហាដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សាគ្នា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងប្រតេសវៀតណាម កាលពីសប្ដាហ៍មុន៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top