ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បញ្ជាអភិបាលរាជធានី – ខេត្តឲ្យបង្កភាពងាយស្រួល ដល់​ការចុះបញ្ជីបក្ស​នយោ​បាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្តអាណត្តិទី៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបាន ជម្រាបជូនដល់អភិបាល រាជធានី-ខេត្តទាំងអស់ ត្រូវ​បង្កលក្ខណៈងាយស្រួល ដល់ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នាពេលខាងមុខនេះ។

តាមរយៈសារលិខិតចុះនៅថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០១៩នេះក្រសួងមហាផ្ទៃ បានស្នើសុំឲ្យរដ្ឋបាលរាជធានី​ខេត្ត ធ្វើការណែនាំ​ដល់​អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណងាយស្រួលក្នុងការ ចេញ​លិខិតបញ្ជាក់​ផ្សេង​ៗ ជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សបយោបាយ ដែល​បានចុះបញ្ជីត្រឹមត្រូវ​តាម ច្បាប់ស្តីពីគណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជី គណបក្សបយោបាយ និង​បេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ ក្រសួង៕

Facebook Comments

To Top