កីឡា

វគ្គជម្រុះ Tiger Street Football Festival 2019 នៅមណ្ឌល ខេត្តកណ្តាល ចាប់ផ្តើមការ ប្រកួតហើយ

កណ្តាល៖ការប្រកួតជម្រុះ មណ្ឌលទី៨ ក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះ បានចាប់ផ្តើម បើកជាផ្លូវការហើយនៅ សួនច្បារមាត់ទន្លេច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួម ពីក្រុម ចំនួន៤៦ក្រុម ចំពោះ ក្រុមដែលចូលរួមក្នុងពិធីបើក ក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។

លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡា បាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី៧ហើយ ដែលក្រុមហ៊ុន ស្រាបៀថៃហ្គ័រ បានរៀបចំ កម្មវិធីដ៏អស្ចារ្យនេះ ក្នុងការផ្តល់ឱកាសដល់ប្អូនៗ យុវជនដែលស្រលាញ់កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាពប្រកួតប្រជែង ដណ្តើមពាន់រង្វាន់។ជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការ គោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេង ដោយ Fair Play គោរពពេលវេលា គោរពអាជ្ញា កណ្តាល និងអ្នករៀបចំកម្មវិធី។

លោក Roderick Leong នាយកផ្នែកលក់ ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី២នៅទឹកដីខេត្តកណ្តាល ហើយព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌល ប្រកួតរហូតដល់៩ទីតាំងក្រុមចូលរួម ប្រកួតដល់ទៅជាង៧០០ក្រុម និងមានរង្វាន់ដ៏ច្រើនសរុប រហូតដល់ ៥០,០០០ដុល្លារ ។

មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបាន កៅអីទៅចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅរាជធានី
ភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។
សូមបញ្ជាក់ថាការប្រកួត នៅមណ្ឌល ខេត្តកណ្តាលនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់ លេខ១នឹងទទួលបានប្រាក់ រង្វាន់១០០០ដុល្លារ ក្រុមលេខ ២ទទួលបាន៧០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៣៥០ដុល្លារ និងក្រុមលេខ ៤ទទួលបាន១៥០ដុល្លារ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំង ពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការ ទទួលខុសត្រូវ៕

Facebook Comments

To Top