តារា

បុរស២នាក់ នេះអះអាងថា Michael Jackson ធ្លាប់បានរំលោភបំពាន ផ្លូវភេទលើពួកគេរាប់រយដង

បរទេស: BBCចេញផ្សាយនៅថ្ងៃសុក្រ ទី១ ខែមិនា នេះបានឲ្យដឹងថា បុរសពីរនាក់ ដែលបានធ្វើការសន្ទនា ជាមួយនឹងក្រុមការងារ ទូរទស្សន៍ BBC ថាពួកគេត្រូវ បានរំលោភបំពាន ផ្លូវភេទ រាប់រយដង ដោយអតីតតារាចម្រៀង ប៉ប ដ៏ល្បីលើលោក Michael Jackson កាលពីពេលពួកគេ មានអាយុ៧និង១០ឆ្នាំ។

លោក Wade Robson ដែលសព្វថ្ងៃមានអាយុ៣៦ឆ្នាំ បានប្រាប់កម្មវិធី BBC របស់ Victoria Derbyshire ថាអ្នកចម្រៀងដ៏ល្បីរូបនេះ បានរំលោភបំពាន ផ្លូវភេទ គាត់តាំងពីអាយុ៧ ឆ្នាំហើយបានព្យាយាម រំលោភគាត់ទៀត នៅពេលដែលគាត់មានអាយុ១៤ឆ្នាំ ។

ចំណែកឯលោក James Safachuck អាយុ៤០ឆ្នាំ បានប្រាប់កម្មវិធី ដដែលនោះថា Jackson បានរំលោភបំពានផ្លូវភេទ លើរូបគាត់ចាប់តាំង ពីពេលដែលគាត់ មានអាយុ១០ឆ្នាំ រហូតដល់អាយុ១៤ឆ្នាំ ។

ទោះបីជាយ៉ាងណាក្តី ក្រុមគ្រួសារ របស់លោក Jackson បាននិយាយថា មិនមានភ័ស្តុតាង គ្រប់គ្រាន់ដើម្បីបង្ហាញ ពីការអះអាងនេះទេ។

លោក Robson បានប្រាប់កម្មវិធី ថារាល់ពេលដែលខ្ញុំ នៅជាមួយគាត់ រាល់ពេលដែលខ្ញុំស្នាក់នៅ ជាមួយគាត់ជារៀងរាល់យប់ គាត់បានធ្វើបាបខ្ញុំ។Jackson តែងតែធ្វើការ លួងលោម លើរូបគាត់ ដើម្បីបានប៉ះពាល់ រាងកាយទាំងមូល របស់គាត់ ហើយគាត់ជារឿយៗ ត្រូវបានតារាចម្រៀងរូបនេះ បង្ខំឲ្យមើលការសម្ដែង សកម្មភាពផ្លូវភេទរបស់គាត់ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top