អន្តរជាតិ

Breaking News: មន្រ្តីទូតឥណ្ឌា នៅមូស្គូថា ឥណ្ឌាគ្មានផែនការ វាយប្រហារជំរុំភេរវករ នៅប៉ាគីស្ថាន ទៀតឡើយ

បរទេស៖ ស្ថានភាពតានតឹង រវាងប្រទេសជិតខាង ឥណ្ឌា និងប៉ាគីស្ថាន បានកើនឡើង បន្ទាប់ពីអង្គការភេរវកម្មមួយ ដែលលាក់ខ្លួន នៅប្រទេសប៉ាគីស្ថាន បានប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារអត្តឃាត ដែលបានសម្លាប់ទាហានឥណ្ឌាជាង ៤០នាក់នៅថ្ងៃទី១៤ ខែកុម្ភៈ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Shri D. Bala Venkatesh Varma ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ីបានប្រាប់ Sputnik ថា ប្រទេសឥណ្ឌាមិនមានគម្រោងធ្វើវាយប្រហារតាមអាកាសថ្មីទៀត នៅតាមព្រំដែនជាមួយប្រទេស ប៉ាគីស្ថាននោះនោះទេ ហើយស្ថានភាពតានតឹងខ្លាំងនៅតំបន់កាស្មៀរ កំពុងមានស្ថិរភាពជាបន្តបន្ទាប់។

យោងតាមបេសកជនឥណ្ឌារូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចាប់អារម្មណ៍នឹងការកើនឡើង នៃស្ថានភាពនោះទេ។ លោក Shri D. Bala Venkatesh Varma បានថ្លែងថាវិធីល្អបំផុតដើម្បីសម្រេចឱ្យបាននូវកិច្ចការរដ្ឋបាលធម្មតាមួយនៅក្នុងតំបន់នេះ គឺស្ថិតនៅប៉ាគីស្ថាន នៅក្នុងបញ្ចេញសកម្មភាពប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top