អន្តរជាតិ

សហរដ្ឋអាមេរិក នឹងនៅតែបន្តកិច្ច ប្រជុំបន្ថែមទៀត ជាមួយនឹង កូរ៉េខាងជើង

បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែមិនានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo បាននិយាយថា លោកសង្ឃឹមថា នឹងមានការបន្តកិច្ចសន្ទនា រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បន្តថែមទៀតនាពេលខាងមុខ។

លោក Pompeo បានថ្លែងបែបនេះនៅទីក្រុងម៉ានីល ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ ជាមួយ ABS-CBN ដែលជាក្រុមអ្នកសារព័ត៌មាន មកពីប្រទេសហ្វីលីពីន ហើយលោកបានបញ្ជាក់ថា ភាគីនីមួយៗបានយល់ស្របថា មានការសន្ទនាច្បាស់លាស់ បន្ថែមទៀតនាពេលខាងមុខ។

លោកPompeoបានកត់សម្គាល់ថាសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនបានទទួលលទ្ធផលល្អគាប់ប្រសើរឡើយ នៅក្នុងកិច្ចប្រជុំកំពូលចុងក្រោយដូច ដែលយើងបានរំពឹងទុកប៉ុន្តែលោកបន្ថែមថា ភាគីទាំងពីរនៅតែមាន ការរីកចម្រើនខ្លះៗនៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top