កីឡា

សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា​ បញ្ចូនកីឡាករ​ ដំណាងឲ្យកម្ពុជា៤រូប ចេញទៅប្រកួតជើងឯកធំ ប្រចាំអាស៊ាន នៅប្រទេសថៃ

ភ្នំពេញ៖ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា បានបញ្ជូន កីឡាកររបស់ខ្លួន៤នាក់ ដើម្បីចូលរូមប្រកួតជើងឯកធំ ប្រចាំអាស៊ាន ដែលនឹងត្រូវបានប្រារព្ធធ្វើឡើង នៅប្រទេសថៃ ក្នុងទីក្រុងបាងកក នៅថ្ងៃទី២ដក់ថ្ងៃទី ខែមីនា ឆ្នាំ២០១៩នេះ ដែលមានចូលរួម ប្រកួតពីបណ្តាប្រទេសចំនួន ៨ រួមមានដូចជា ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងកម្ពុជា ។

លោក លន់ សាម៉ាឌី ជាអគ្គលេខាធិការ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ មានគ្រប់បណ្តាលប្រទេសនីមួយៗ នឹងបញ្ជូនកីឡាករ កំពូលទាំង ៤ របស់ខ្លួន មកប្រកួតប្រជែង នឹងកីឡាករដែលចូលរួមទាំង ២៨ រូប ដើម្បីដណ្តើមយកជ័យជម្នះ ចូលដល់វគ្គបន្ទាប់ ជើងឯកវិញ្ញាសា PES League 2019 Asia Round Season 2 ដើម្បីចូលទៅកាន់វគ្គ World Finals។ ដោយឡែកតែ ឡាវ និង កម្ពុជា ដែលជាប្រទេសថ្មី ទើបតែចូលរួម​ ជាមួយការប្រកួតប្រជែង វិញ្ញាសា PES League នៅឆ្នាំទី១ ដូច្នេះទោះជាកីឡករឈ្នះ ក៏មិនអាចមានសិទ្ធ ចូលទៅកាន់វគ្គ World Finals បានទេ ។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា​ កីឡាករកំពូលទាំង ៤ ដែលនឹងតំណាង ឱ្យប្រទេសនៅ PES SEA FINALS 2019 ត្រូវបានកំណត់អត្តសញ្ញាណ ក្រោយពីពួកគេ បានទទួលជ័យជម្នះ ពីកីឡាករ ដែលបានចុះឈ្មោះ ៧០នាក់ផ្សេងទៀត នៅក្នុងការប្រកួតប្រជែង PES ដែលរៀបចំ ដោយសហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៩កន្លងទៅ ។

កីឡាករ ទាំង៤នាក់ របស់កម្ពុជា មាន លោក វ៉ាញ សុខបញ្ញា (២៧ឆ្នាំ) មកពីទីក្រុងភ្នំពេញ, លោក តាំង គីមសុង (១៥ឆ្នាំ) មកពីទីក្រុងភ្នំពេញ, លោក វង្ស ពេជ្របុរី (២៤ឆ្នាំ) មកពីទីក្រុងភ្នំពេញ និងលោក ផាន់ វិសិទ្ធ (៣០ឆ្នាំ) មកពីខេត្តកណ្តាល នឹងចូលរួមជាមួយគណៈប្រតិភូ ទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមក្នុងការប្រកួត នៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ៕ ដោយ៖ ដារាត់

Facebook Comments

To Top