អន្តរជាតិ

ប្រធានាធិបតីកូរ៉េ ខាងជើង ថ្លែងអំណរគុណមិត្តចាស់ ដែលបានស្វាគមន៍ខ្លួន យ៉ាងកក់ក្តៅ

មូស្គូ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបពិភាក្សា ជាមួយប្រធានាធិបតីវៀតណាមលោក ង្វៀន ភូទ្រុង កាលពីថ្ងៃសុក្រក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅហាណូយ។ លោកគីមកំពុងធ្វើទស្សនកិច្ច នៅវៀតណាមនៅថ្ងៃទី១-២ ខែមីនា បន្ទាប់ពីកិច្ចប្រជុំកំពូលអាម៉េរិក – កូរ៉េខាងជើង លើកទី២ ស្តីពីការលុបបំបាត់អាវុធ នុយក្លេអ៊ែរ ដែលបានបញ្ចប់នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្មានកិច្ចព្រមព្រៀងណាមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា តាមការចរចារទ្វេភាគីលោកគីម បានសរសើរទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម កូរ៉េខាងជើង ក៏ដូចជាការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចរបស់ភាគីវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

មេដឹកនាំកូរ៉េខាងជើង ក៏បានសម្តែងការដឹងគុណ ចំពោះវៀតណាម ចំពោះជំនួយក្នុងការរៀបចំកិច្ចចរចានុយក្លេអ៊ែរ របស់ព្យុងយ៉ាងនាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីវៀតណាមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកគីម គឺជាឱកាសដ៏ល្អសម្រាប់ពួកមេដឹកនាំ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍ បន្ថែមនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងសកលនៃផលប្រយោជន៍រួម៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top