អន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា អំពាវនាវឲ្យរួបរួមជាតិ ក្នុងពេលកំពុងតានតឹង ជាមួយប៉ាគីស្ថាន

បរទេស៖ ភាពតានតឹង រវាងប៉ាគីស្ថាន និង ឥណ្ឌា បានបង្កឱ្យមានការ ព្រួយបារម្ភអំពីសង្គ្រាម យ៉ាងពេញលេញ នៅពេលប្រទេសប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌាមួយគ្រឿង ដែលកំពុងធ្វើបេសកកម្ម លើតំបន់កាស្មៀរ ដែលមានជម្លោះ។ អ្នកបើកយន្ដហោះនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរឃុំឃាំងប៉ាគីស្ថាន ប៉ុន្តែត្រូវបានដោះលែងពីរថ្ងៃបន្ទាប់ពីចាប់ខ្លួន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវដល់បណ្តា គណបក្សប្រឆាំងមិនឱ្យ «ធ្វើឱ្យឥណ្ឌាទន់ខ្សោយ» ដើម្បីប្រយោជន៍នយោបាយឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុង Kanyakumari នៃប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី បានចោទប្រកាន់គណបក្ស ប្រឆាំងថា បានផ្លាស់ប្តូរពី “ការស្អប់ម៉ូឌី” ទៅជា “ការស្អប់ប្រទេសឥណ្ឌាទាំងមូល” ហើយបាននិយាយថាមនោសញ្ចេតនា របស់គណបក្សប្រឆាំងគាំទ្រ ដល់បុព្វហេតុប៉ាគីស្ថាន ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top