អន្តរជាតិ

សញ្ញាល្អ! ថ្ងៃសុក្រនេះ ប៉ាគីស្ថាន នឹងដោះលែងពីឡុត របស់ប្រទេសឥណ្ឌា ឲ្យមានសេរីភាពវិញ

ឥស្លាម៉ាបាដ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះថា លោក Imran Khan លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានថ្លែងថា ប៉ាគីស្ថាន នឹងធ្វើការដោះលែង អ្នកបើកយន្តហោះម្នាក់ ដែលត្រូវបានចាប់ខ្លួនជា “កាយវិការសន្តិភាព” នៅថ្ងៃសុក្រនេះ ។

លោក Khan បានបង្ហាញការសម្រេចចិត្ត នៅក្នុងសភា ដោយបានថ្លែងថា ប៉ាគីស្ថាន បានផ្តោតលើការកាត់បន្ថយកងទ័ពឥណ្ឌា ដែលបានស្វាគមន៍ចំពោះទង្វើរបស់ប៉ាគីស្ថាន ។

គួរបញ្ជាក់ថា ប៉ាគីស្ថាន បានបាញ់ទម្លាក់យន្តហោះកាលពីថ្ងៃពុធ ខណៈដែលភាពតានតឹងបានកើនឡើង ជាមួយប្រទេសឥណ្ឌា ជុំវិញតំបន់កាស្មៀរដែលមានជម្លោះនោះ ។

ការចាប់ខ្លួន លោក ដាន់ ដាវ៉ាតាម៉ាន គឺជាការបរាជ័យដ៏ធំមួយ សម្រាប់ប្រទេសឥណ្ឌា ។ ភាគីទាំងពីរស្ថិតក្រោមសម្ពាធ ការធ្វើបែបនេះ គឺជាការបន្ធូរនូវភាពតានតឹងដាក់គ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top