អន្តរជាតិ

រុស្ស៊ីនិយាយថា វត្តមានសហរដ្ឋអាមេរិក នៅស៊ីរី បង្កគ្រោះថ្នាក់ដល់ ជនភៀសខ្លួន ក្នុងជំរុំ

បរទេស៖ ប្រទេសរុស្ស៊ី និងប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យចាកចេញពីប្រទេស នៅតំបន់មជ្ឈិមបូព៌ា និងអនុញ្ញាតឲ្យមនុស្សទាំងឡាយ ដែលស្ថិតនៅជំរុំជនភៀសខ្លួន ធ្វើការជម្លៀសចេញ។

មន្ត្រីរដ្ឋាភិបាលស៊ីរី និងក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ជនភៀសខ្លួននៅជំរុំ Rukban ក្នុងប្រទេសស៊ីរីភាគខាងត្បូង ត្រូវបានទទួលការធានា ឲ្យមានការជម្លៀសខ្លួនចេញដោយសុវត្ថិភាព ដូច្នេះហើយពួកគេ អាចនឹងចាប់ផ្តើមនូវជីវិតថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មន្ត្រីទាំងនោះបាននិយាយដូច្នេះថា “ក្រុមប្រដាប់អាវុធគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Mahavir as-Saura គឺពិតជាបង្ខំឃាត់ខ្លួន នូវជនភៀសខ្លួន ដែលមានបំណងចាកចេញពីជំរុំ និងទាមទារលុយជាចំនួនដ៏ច្រើន សម្រាប់ការចាកចេញ”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top