ព័ត៌មានជាតិ

BREAKING NEWS៖ នាយករដ្ឋមន្រ្តី បង្ខំចិត្តអនុវត្តអភិក្រមទី៥ ដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ ប៊ុនវណ្ណៈ ចេញពីអភិបាលរងខេត្តព្រះសីហនុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១ ខែ មីនា ឆ្នាំ២០១៩នេះបានបង្ខំចិត្តអនុវត្តអភិក្រមទី៥ចេញអនុក្រឹត្យដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ប៊ុនវណ្ណៈចេញពី អភិបាលរងខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បន្ថែម ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង ។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើងទើបអាចដើរទៅ មុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយ ច្រើនជាមួយមន្ត្រី ខឹលខូចទៀតទេព្រោះខ្ញុំ បានអប់រំពួកគេច្រើនហើយ ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើ ផលប្រយោជន៍ប្រជាជន” ។

សូមបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ ប៊ុនវណ្ណៈកាលពីពេលកន្លងទៅ មានជាប់ពាក់ព័ន្ធ ជាមួយបញ្ហាទំនាស់ដីធ្លី ជាច្រើនកន្លែង ក្នុងខេត្តព្រះសីហនុ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញ បានព្រមានដកហូតតំណែង អភិបាលរងខេត្ត និងមេបញ្ជាការយោធាខេត្តព្រះសីហនុ ដែលពាក់ព័ន្ធក្នុងទំនាស់ដីធ្លី នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ៕

Facebook Comments

To Top