ព័ត៌មានជាតិ

ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា លួចចូល Account Facebook របស់នាយករដ្ឋមន្ត្រី និងលុបទិន្នន័យ ព័ត៌មានអស់មួយចំនួនធំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook របស់សម្ដេច និងបានលួចលុបទិន្នន័យ ព័ត៌មានអស់មួយចំនួនធំ ខណៈក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាន នៅក្នុងសង្គមជាតិយើង ។

សម្ដេចតេជោ បានបញ្ជាក់ក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង” ៕

Facebook Comments

To Top