តារា

Cellcard និងក្រុម Mustached Band បានបង្ហាញអ្នកគាំទ្រ នូវអ្វីដែលពិសេស នៅយប់មិញនេះ

ភ្នំពេញ៖ ក្រុមហ៊ុនទូរសព្ចចល័ត Cellcard មានមោទនភាព​ ក្នុងការជួយគាំទ្រ ដល់ក្រុមតន្រ្តីយុវយ័ខ្មែរ Mustache Band ដែលពួកគេរៀបចំ ការប្រគុំតន្រ្តីមួយឡើង នៅផ្សារទំនើបអីអនម៉លសែនសុខ កាលពីរសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥ល្ងាចតទៅ ។

ការប្រគំតន្ត្រីនេះ បានរៀបចំឡើង បន្ទាប់ពីក្រុម Mustache Band បានចេញបទចម្រៀងថ្មី របស់ពួកគេគឺបទ “អាក្របី” ដែលមានចំនួន អ្នកទស្សនាចូលមើលជាង៥ លាននាក់ នៅក្នុង YouTube។ សែលកាត ក៏មានបញ្ចូលបទចម្រៀងនេះ និងបទភ្លេងផ្សេងៗទៀតដែរ នៅលើសេវា Calltunes របស់ខ្លួន ដែលមានចំនួនការភ្ជាប់យក កើនឡើង ជារៀងរាល់ថ្ងៃ។

អ្នកគាំទ្រ និងសមាជិករាប់រយនាក់ របស់ Cellcard នឹងចូលរួម គាំទ្រក្នុងនាម ជាអ្នកស្រលាញ់តន្ត្រី មកពីទូទាំងខេត្ត ដើម្បីអបអរសាទរ ការចេញអាល់ប៊ុមថ្មី របស់ពួកគេ ដែលនឹងត្រូវបាន បង្ហាញនៅក្នុងការប្រគុំតន្ត្រីផ្ទាល់ ។ Mustache Band គឺជាក្រុមតន្រ្តីដែលមាន ទេពកោសល្យខ្ពស់ ក្នុងចំណោមក្រុមផ្សេងៗទៀតជាច្រើន នៅកម្ពុជា ដែលថ្មីៗនេះ បានចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀងផ្តាច់មុខ ជាមួយក្រុមហ៊ុនCellcard ។

លោក Ian Watson អគ្គនាយកក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាសមាសភាគមួយ ក្នុងចំណោមកម្មវិធីជាច្រើន របស់កម្មវិធីយុវជន ដែលដឹកនាំ ដោយក្រុមការងារផ្នែកទីផ្សារ។

“យើងផ្តោតខ្លាំង លើការចូលរួមជាមួយ អតិថិជនរបស់យើង ជាមួយនឹងបទពិសោធន៍ ដែលរំភើប និងរីករាយ ជាពិសេសសម្រាប់យុវជន នៅពេលយើងបន្តកសាងប្រេនរបស់យើង នៅឆ្នាំនេះ ។ យើងក៏ជាអ្នកគាំទ្ររបស់ក្រុមតន្ត្រី Mustache Band អស់រយៈពេលជាច្រើនខែដែរ វាពិតជាមានភាព រីករាយណាស់ ក្នុងការធ្វើការជាមួយពួកគេ។ ”

លោក ចេន ដែលជាមេក្រុម Mustache Band បានថ្លែងថា លោករីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុនCellcard ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពនៅទូទាំងប្រទេស។
លោកចេនបានបន្តថា “ការធ្វើការជាមួយក្រុមការងារសែលកាត គឺវាហាក់បីដូចជា គ្រួសារនិងគ្នាអញ្ចឹង ហើយខ្ញុំមាន អារម្មណ៍ថា នេះគឺជាផ្នែកមួយនៃគុណតម្លៃរបស់ក្រុមហ៊ុន” ។

បទចម្រៀងដើមរបស់ Mustache Band អាចរកបាន នៅក្នុងបទចំរៀង Cellcard Calltunes:
1.បទ អាក្របី – លេខកូដបទចម្រៀងបទចំរៀង 729311
2.មិនអាចទៅរួច – កូដបទចម្រៀងលេខ 729312
3.មកក្រោយគេ – លេខកូដបទចម្រៀង 729313
4.ប្រុសម្នាក់នេះ សំខាន់នៅពេលណា – លេខកូដបទចម្រៀង 904876

សម្រាប់ព័ត៌មានបន្ថែម នៃកម្មវិធីពិសេសៗ​ ចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard ទាំងក្នុងFacebookនិង Instagram ។ អតិថិជន អាចស្វែងរកការណែនាំបន្ថែម តាមរយៈសេវាបម្រើអតិថិជន របស់Cellcard ២៤ម៉ោង ក្នុងមួយសប្តាហ៍ ទូរស័ព្ទ៖ 812 ឬ 012 812 812៕ ដោយ៖ ដារាត់

Facebook Comments

To Top