អន្តរជាតិ

អាមេរិក គម្រាមដាក់ទណ្ឌកម្មថ្មី លើវេណេហ្ស៊ូអេឡា ប្រសិនបើក្បូនរថយន្ត ផ្តល់ជំនួយត្រូវគេរារាំង

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ អាចនឹងប្រកាសទណ្ឌកម្មថ្មី ដើម្បីដាក់សម្ពាធប្រធានាធិបតី វេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ យ៉ាងយូរបំផុត នៅសប្ដាហ៍ក្រោយនេះ ប្រសិនបើយោធាវេណេហ្ស៊ូអេឡា ទទួលបញ្ជារារាំងក្បួនរថយន្ត ផ្តល់ជំនួយមនុស្សធម៌ ដែលគ្រោងសម្រាប់ចុងសប្ដាហ៍នេះ។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងមេដឹកនាំនៅលើ ខាងលិចផ្សេងទៀត នឹងជួបគ្នាក្នុងទីក្រុង បូកូតា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយដោយផ្អែលលើអ្វី ដែលបានកើតមានឡើង នៅតាមព្រំដែន នៃប្រទេសវេណេហ្ស៊ូអេឡា នៅចុងសប្ដាហ៍នេះនោះ មេដឹកនាំទាំងនោះ អាចនឹងជំរុញ បង្កើនការប្តេជ្ញាផ្តល់ជំនួយ ទៅកាន់ប្រទេសនេះ ឬក៏អាចនឹងចាត់វិធានការថ្មីបង្ក្រាប។

និយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ មន្ត្រីមួយរូបបានប្រាប់ថា “ប្រសិនបើមានអំពើហិង្សា ប្រភេទណាមួយ ឬក៏ប្រសិនបើមានប្រតិកម្ម អវិជ្ជមាន ប្រភេទណាមួយ ពីបណ្ដាថ្នាក់ដឹកនាំ របស់កងកម្លាំងប្រដាប់អាវុធ វេណេហ្ស៊ូអេឡានោះ ក៏អាចនឹងមានចំណាត់ការ ដែលអនុប្រធានាធិបតីអាមេរិក និងប្រទេសដទៃទៀត ប្រកាស ពាក់ព័ន្ធការបិទបន្ថែមទៀត នូវវដ្ដហិរញ្ញវត្ថុអន្តរជាតិ”៕
ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top