អន្តរជាតិ

ទីប្រឹក្សាសន្តិសុខអាមេរិក លុបចោលដំណើរ ទស្សនកិច្ចកូរ៉េខាងត្បូង ដើម្បីផ្តោតលើ ប្រទេសវេណេហ្ស៊ូអេឡា

បរទេស៖ លោក John Bolton ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានលុបចោលគម្រោង ទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅមុនជំនួបកំពូល សប្ដាហ៍ក្រោយ នៅទីក្រុងហាណូយ ដែលមានគោលបំណង ដោះស្រាយរឿងកម្មវិធី នុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង។

លោក Garrett Marquis ជាមន្ត្រីនាំពាក្យ របស់លោក John Bolton បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា លោកទីប្រឹក្សា សន្តិសុខជាតិអាមេរិក បានសម្រេចចិត្ត ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីតោន ក្នុងគោលបំណងធ្វើការផ្តោតសំខាន់ លើព្រឹត្តិការណ៍ ដែលកំពុងតែលាតត្រដាង នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ជាទីដែលយោធាប្រឈមមុខ នឹងការសម្រេចចិត្តដ៏សំខាន់ថា ត្រូវអនុញ្ញាត ឬក៏មិនអនុញ្ញាត ឲ្យក្បួនរថយន្តផ្តល់ជំនួយ មនុស្សធម៌ចូល។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Garrett Marquis បាននិយាយប្រាប់ថា លោក John Bolton នៅតែត្រូវគេរំពឹងថា នឹងចូលរួមក្នុងជំនួបកំពូល៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top