ជីវប្រវត្តិឥស្សរជន

៤៧ឆ្នាំមុនអាមេរិកជួបចិន ផ្ដួលសូវៀត ៤៧ឆ្នាំក្រោយអាមេរិកជួបវៀតណាម និងកូរ៉េផ្ដួលចិនវិញម្ដង (មានវីដេអូ)


ភ្នំពេញ៖លោក និច សុន ប្រធានាធិបតីទី៣៧ របស់សហរដ្ឋអាមេរិក ទស្សនកិច្ចរយៈពេល១សប្ដាហ៍  គឺនៅសប្ដាហ៍ទី៤ ខែ កុម្ភៈ ឆ្នាំ ១៩៧២ ទៅកាន់ប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីតាំងពីប្រទេសចិន ប្រកាសបង្កើត សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១ តុលា ១៩៤៩ ដោយលោកប្រធាន ម៉ៅ សេទុង។

នេះជាប្រធានាធិបតី សហរដ្ឋអាមេរិកលើកទី១ ដែលបានទៅទស្សនកិច្ ចនៅប្រទេសចិន ហើយបានជួបសមភាគី របស់លោក គឺ លោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស និងលោកប្រធាន ម៉ៅ សេទុង។

ដំណើរទស្សនកិច្ចនេះ បន្ទាប់ពីមានទីប្រឹក្សាដ៏ល្បីរបស់លោក​ និច សុន គឺលោក ហេនរី ឃីសស៊ីងជ័របានដើរតួនាទី យ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង រហូតឈានដល់ទស្សនកិច្ច។

ដោយឡែកព្រឹត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃទី២៤​ ខែ មករា ឆ្នាំ ១៩៧៣ លោក ហេនរី ឃីស ស៊ីងជ័រ តំណាងភាគី សហរដ្ឋអាមេរិក បានចុះហត្ថលេខាជាមួយលោក ឡេ ដឹកថូ តំណាងក្រុមអ្នកចរចានៃរដ្ឋាភិបាល ប្រជាធិបតេយ្យ វៀតណាម (វៀតណាមខាងជើង) នៅទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីបញ្ចប់ សង្រ្គាមនៅវៀតណាម។ ៤ថ្ងៃក្រោយមកនៅថ្ងៃទី២៧ ខែ មករា ឆ្នាំ ១៩៧៣ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្រ្តីការបរទេសយក្សកុង រណសិរ្សរំដោះវៀតណាមខាងត្បូង និងរដ្ឋមន្រ្តីការបរទេស របស់រដ្ឋការលោកង្វៀន ចាន់ធីវ នៃវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ចុះហត្ថលេខា បញ្ជាក់បន្ថែមស្ដីអំពីការបញ្ចប់សង្រ្គាម របស់សហរដ្ឋអាមេរិក នៅវៀតណាមខាងត្បូង។

ជំនួបកំពូលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន ប្រមុខរដ្ឋកូរ៉េខាងជើង នៅទីក្រុង ហាណូយ មិនមែនជារឿងចៃដន្យទេ ពោលសុទ្ធតែមានការរៀបចំទុក និងមានលក្ខណៈជាប្រវត្តិសាស្រ្ត។

បើធៀបទៅនឹងជំនួបកំពូលនេះ ជាការបង្ហាញសញ្ញាវាយប្រហារចិន នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងជម្លោះនៅសមុទ្រចិន ខាងត្បូង តាមរយៈនៃការបង្កើតឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅដាក់ណាំង ប្រទេសវៀតណាម ភាគកណ្ដាលដែលកាលពី៤៧ឆ្នាំមុន លោក និច សុន​ ស្វះស្វែងបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ដោយបោះបង់កោះតៃវ៉ាន់។ តែដើម្បីរក្សា ឧត្តមភាពជាប្រទេសមហាអំណាច លើពិភពលោក សហរដ្ឋអាមេរិកបាន យកពេលវេលានេះចាប់ផ្ដើមប្រឆាំងចិនវិញម្ដង ខណៈដែលពេលវេលាកាលពី៤៧ឆ្នាំមុន សហរដ្ឋអាមេរិកចាប់ដៃ ជាមួយប្រទេសចិន ដើម្បីីទប់ទល់ទៅនឹងឥទ្ធិពលរបស់សូវៀត។

នេះជាភូមិសាស្រ្តនយោបាយ ដោយឡែក វៀតណាមពីប្រទេសសត្រូវ ស៊ូពូជ ជាមួយអាមេរិក មកបង្កើតមិត្តជាយុទ្ធសាស្រ្ត ដើម្បីប្រឆាំងទៅនឹងចិន។

សូមបញ្ជាក់ថា​លោក និច សុន និង លោក ដូណាល់ត្រាំ គឺជាប្រធានាធិបតី អាមេរិកដែលចេញមកពីគណបក្ស សាធារណរដ្ឋដូចគ្នា៕

ដោយ ៖ សយ សុភាព

Facebook Comments

To Top