អន្តរជាតិ

វៀតណាមប្រកាសដំណើរទស្សនកិច្ច មេដឹកនាំកូរ៉េខាងជើង នៅមុនជំនួបកំពូលជាមួយលោក ត្រាំ

បរទេស៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលវៀតណាម ត្រៀមរៀបចំ សម្រាប់ជំនួបកំពូលទីពីររបស់លោក ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសប្ដាហ៍ក្រោយ ក្នុងទីក្រុង ហាណូយ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ក្រសួងការបរទេសបាននិយាយ ដោយមិនបានផ្តល់សេចក្តីលម្អិតយ៉ាងដូច្នេះថា លោក គីម ជុងអ៊ុន នឹងធ្វើ ទស្សនកិច្ចតាមការអញ្ជើញរបស់លោក Nguyen Phu Trong ជាប្រធានាធិបតី និងជាប្រធានគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាច។

ប៉ុន្តែតាមសេចក្តីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងជើង នៅមិនទាន់បានធ្វើការបញ្ជាក់នៅឡើយទេ ទាំងចំពោះការធ្វើដំណើររបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសវៀតណាម ឬក៏ជំនួបកំពូលរបស់លោក ជាមួយនឹងលោក ត្រាំ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top