នយោបាយ

លោក សុខ ឥសានថា សហការីរបស់ សម រង្ស៊ី នឹងរត់ចោលចៅហ្វាយ ដោយគ្មានស្រណោះ

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោយពីបានពិចារណា អស់មួយរយៈពេល មកសហការីរបស់ទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង មានគម្រោង ចាកចោលចៅហ្វាយនាយ លែងស្រណោះហើយ ដោយសារតែពួកគេ ធុញទ្រាន់នឹងការដឹកនាំបែបផ្តាច់ការ អត្តនោម័ត និងប្រកបដោយការភូតកុហកបោកប្រាស់ មិនឈប់ឈររបស់សម រង្ស៊ី។

លោកសុខ ឥសាន បានលើកឡើង តាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៣ កុម្ភៈ នេះថា “ករណីរត់ចាកចោល ទណ្ឌិតនេះ នឹងលេចចេញជារូបរាង ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ជាមិនខាន​ ។ នៅពេលនោះ​ អនាគតនយោបាយ របស់ទណ្ឌិតរត់ចោលស្រុក នឹងត្រូវបញ្ចប់ជាស្ថាពរ​ ហើយកម្ពុជានឹងលែងមានឧបសគ្គមករារំាង ដូចពេលកន្លងទៅ ទៀតហើយ​ ។ សង្គមកម្ពុជានឹងកាន់តែ មានការអភិវឌ្ឍន៍រីកចម្រើន ខ្លាំងក្លាថែមទៀត ស្របតាមបំណងប្រាថ្នា និងសំណូមពរចង់បាន របស់ប្រជាជនកម្ពុជា”៕

Facebook Comments

To Top