ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែលគ្មានលុយព្យាបាលជំងឺ (មានវីដេអូ)


ព្រះសីហនុ៖ បុរសជនបរទេសវយ័ចំណាស់ម្នាក់ ដែលមានជម្ងឺខ្វះថវិកា ព្យាបាល ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយលោកឧកញ៉ាចេញប្រាក់ទាំងស្រុង លើការព្យាបាល។

ករណីនេះពីដំបូង កាលពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលដំណឹងថា មានបុរសជនជាតិ បរទេសមួយរូប មានជម្ងឺដេក នៅក្នុងទូកក្តោងមួយដែលគេ ចតទុកនៅខាងមុខកោះពស់ ជាមួយស្ត្រីជាភរិយា ដោយសារ តែគ្មានប្រាក់ រកគ្រូពេទ្យព្យាបាល។

ក្រោយចុះពិនិត្យឃើញ ស្ថានភាពបែបនេះ លោកឧកញ៉ាក៍បានចាត់ចែងក្រុមការងារ យកអូបរ័ទៅដឹក យកជនបរទេស វយ័ចំណាស់រូបនេះនិងភរិយា រួចបញ្ជូនតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រោយមក បានបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យបូកគោ ក្នុងខេត្តកំពត និងចុងក្រោយបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យ កាលម៉ែត្រ ហើយរាល់ការចំណាយទាំងអស់ ទាំងការដឹកជញ្ជូន និងការព្យាបាល លោកឧកញ៉ាទៀ វិចិត្រ ធានារ៉ាប់រង ក្នុងនយ័មនុស្សធម៏។

បុរសជនបរទេស ដែលមានជម្ងឺនេះ ជាជនជាតិបារាំងឈ្មោះ Aill Ronald gea អាយុ៧២ឆ្នាំ នេះបើយោងតាមវិកយ័បត្រ គិតប្រាក់របស់មន្ទីរពេទ្យ។

ស្ត្រីជាភរិយារបស់អ្នកជម្ងឺរូបនេះ បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ ដែលជាកូនខ្មែរមួយរូប មានចិត្តសប្បុរស ជួយទុក្ខធុរៈ ជនរងគ្រោះ មិនប្រកាន់ពូជសាសន៍ ។

បច្ចុប្បន្នបុរសអ្នកជម្ងឺ ជនជាតិបារាំង វយ័ចំណាស់រូបនេះ កំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ៕

Facebook Comments

To Top